ព័ត៌មានជាតិ
ដូនចាស៣រូបអាយុដល់១០៦ឆ្នាំ ទទួលការឧបត្ថម្ភ ខណៈអភិបាលខេត្តកំពង់ឆ្នាំងចុះពិនិត្យការចាក់វ៉ាក់សាំង
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភទឹកប្រាក់ជូនដូនចាស់៣រូប ក្នុងម្នាក់ៗទទួលបានប្រាក់ ៨០ម៉ឺនរៀល ខណៈលោកនិងក្រុមការងារ បានចុះធ្វើការពិនិត្យការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ និងចាស់ជរា នៅវត្តអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែសីហានេះ។

នៅក្នុងឱកាសនោះ លោក ស៊ិន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយ លោកយាយចាស់ៗ ៣នាក់ មាន១ លោកយាយ លឹម ស៊ុន អាយុ១០៤ ឆ្នាំ ២ លោកយាយ ស៊ិន សុទ្ធ អាយុ ៨៧ឆ្នាំ លោកយាយទាំង២រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និង ៣ លោកយាយ ហួរ គឹមសួរ អាយុ១០៦ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលបានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ តាមការអំពាវនាវរបស់អាជ្ញាធរ។

ជាមួយគ្នានេះដែរ លោកយាយទាំង០៣រូប បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ ដោយមិនគិតថ្លៃ។ នៅក្នុងការសំណេះសំណាលជាមួយលោកយាយទាំងបីនាក់ខាងលើនេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់លោកយាយទាំង ៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨០ ម៉ឺនរៀល ជាការលើកទឹកចិត្តដល់លោកយាយ។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញមកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានគ្រប់ៗគ្នា និងនាំកូនចៅ អាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំងនៅតាមទីតាំង មណ្ឌលសុខភាព តាមក្រុង ស្រុក ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។ លោកបានផ្ដាំផ្ញើ បើទោះបានចាក់វ៉ាក់សាំងហើយក្តី ក៏ត្រូវតែអនុវត្តវិធានការ បីការពារ បីកុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់ ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ចូលក្មុងក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិ៕
អត្ថបទ៖ ឈៀងអារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត