ព័ត៌មានអន្ដរជាតិ
តាលីបង់ ប្រកាសជ័យជម្នះ ក្រោយអាមេរិក បញ្ចប់ការដកទ័ព
យុទ្ធជនតាលីបង់ បានបាញ់កាំភ្លើងឡើងទៅលើអាកាសនិងកាំជ្រួច ជាការអបអរនៅក្នុងរដ្ឋធានីកាប៊ុល ខណៈដែលសហរដ្ឋអាមេរិកបានបញ្ចប់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ជិតម្ភៃឆ្នាំបន្ទាប់ពីខ្លួនបានឈ្លានពានប្រទេសនេះក្រោយការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ លើអគារពាណិជ្ជកម្ម។
ឧត្តមសេនីយ៍កងម៉ារីនលោក Frank McKenzie មេបញ្ជាការកណ្តាលអាមេរិកបានធ្វើសេចក្តីប្រកាសអំពីការដកទ័ពនៅឯសន្និសីទសារព័ត៌មានរបស់មន្ទីរបញ្ចកោណ កាលពីថ្ងៃចន្ទ បន្ទាប់ពីកងទ័ពចុងក្រោយដែលបញ្ជូនទៅជម្លៀសជនជាតិអាមេរិកនិងអាហ្វហ្គានីស្ថាន ដែលមានហានិភ័យបន្ទាប់ពីការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមតាលីបង់ បានហោះចេញពីទីក្រុងកាប៊ុល។
លោក McKenzie និយាយថា “ខ្ញុំនៅទីនេះដើម្បីប្រកាសពីការបញ្ចប់ការដកទ័ពរបស់យើង ចេញពីអាហ្វហ្គានីស្ថាននិងការបញ្ចប់បេសកកម្មយោធាដើម្បីជម្លៀសពលរដ្ឋអាមេរិក។ យើងមិនបាននាំអ្នករាល់គ្នាចេញតាមដែលយើងចង់បានទេ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើយើងបន្តនៅ១០ថ្ងៃទៀត យើងនឹងមិនធ្វើឲ្យមនុស្សគ្រប់គ្នាចេញមកក្រៅបានទេ ហើយនៅតែមានមនុស្សខកចិត្ត។ វាជាស្ថានភាពដ៏លំបាកមួយ”។
ក្រុមតាលីបង់ បានសាទរចំពោះការចាកចេញរបស់កងទ័ពអាមេរិក ដោយពណ៌នាថា នេះជា “ពេលវេលាប្រវត្តិសាស្ត្រ” ដោយប្រកាសថា អាហ្វហ្គានីស្ថានឥឡូវនេះ ទទួលបាន “ឯករាជ្យពេញលេញ” ហើយ។
លោក McKenzie និយាយថា ជើងហោះហើរចុងក្រោយដែលជាយន្តហោះដឹកជញ្ជូនយោធាធុន C-17 បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai មួយនាទីមុនពាក់កណ្តាលអធ្រាត្រ (ម៉ោងនៅទីក្រុងកាប៊ុល)។
ការហោះហើរចុងក្រោយនេះ បានធ្វើឡើងក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹងបន្ទាប់ពីមានការវាយប្រហារពីរលើក ទៅលើប្រតិបត្តិការជម្លៀសប្រជាជនរយៈពេលពីរសប្តាហ៍ ដោយក្រុម Islamic State Khorasan Province (ISKP) ដែលជាការបំផ្ទុះគ្រាប់បែកអត្តឃាត បណ្តាលឲ្យមនុស្សយ៉ាងតិច ១៧៥ នាក់ ស្លាប់រួមទាំងទាហានអាមេរិកចំនួន ១៣ នាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់