Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយប្រកាសជ័យជម្នះ ក្រុមអ្នកប្រយុទ្ធ តាលីបង់ សម្ញែងអាវុធទំនើបៗ និងគ្រងឈុតយោធា អាមេរិក

បានផុស

នៅ

អ្នកយកព័ត៌មានកាសែត Los Angeles Times បានសរសេរលើបណ្ដាញ Twitter កាលពីល្ងាចថ្ងៃចន្ទថា ក្រុមអ្នកប្រយុទ្ធតាលីបង់ត្រូវបានគេឃើញអបអរសាទរ ដល់ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ក្រោយការកាន់កាប់អស់រយៈពេល ២០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបថតនោះ ក្រុមសកម្មប្រយុទ្ធត្រូវបានគេមើលឃើញថា កំពុងសម្ញែងអាវុធផលិតដោយអាមេរិក រួមជាមួយឯកសណ្ឋានយោធាអាមេរិក បន្ទាប់ពីការហោះហើរលើកចុងក្រោយរបស់អាមេរិក ចេញពីអាកាសយានដ្ឋាន ខណៈការបាញ់កាំភ្លើងអបអរសាទរត្រូវបានគេរាយការណ៍ផងដែរ ។

សម្ភារៈយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារ ប្រហែលជាត្រូវបានធ្លាក់ចូលក្នុងដៃរបស់ក្រុមតាលីបង់ រួមទាំងឧទ្ធម្ភាគចក្រ Black Hawk និង Humvees ព្រមទាំងឧបករណ៍ជីវមាត្រយោធាដែលអាចប្រើដើម្បីតាមដានអតីតសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាមួយអាមេរិក ។ ដំបូងឡើយឧបករណ៍នេះត្រូវបានផ្គត់ផ្គង់ដើម្បីបង្កើនសមត្ថភាពរបស់កងកម្លាំងអាហ្វហ្គានីស្ថាន ហើយក្រោយមកវាត្រូវបានបោះបង់ចោលដោយយោធាអាមេរិក ចំពេលមានការជម្លៀសដ៏ច្របូកច្របល់ចេញពីប្រទេសនេះ ។

ទន្ទឹមនោះ អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់បានប្រាប់សារព័ត៌មាន Sputnik ថា ពេលនេះ អាហ្វហ្គានីស្ថានស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ពេញលេញ ខណៈដែលកងកម្លាំងអាមេរិកបានចាកចេញពីប្រទេសនេះ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា “ឥឡូវនេះប្រទេសរបស់យើងបានក្លាយទៅជាសេរី និងឯករាជ្យហើយ” ។

សហរដ្ឋអាមេរិកត្រូវបានគេសន្មត់ថា នឹងបញ្ចប់ការជម្លៀសក្រុមរបស់ខ្លួនចេញពីប្រទេសនេះត្រឹមថ្ងៃទី ៣១ ខែសីហានេះ ។ ទោះយ៉ាងណា ថ្ងៃចុងក្រោយនៃការដកចេញរបស់អាមេរិក បានឃើញការវាយប្រហារដ៏សាហាវដែលអះអាងថា ត្រូវបានធ្វើឡើងដោយក្រុមភេរវករ ISIS-K  ដែលក្នុងនោះមនុស្សជិត ២០០ នាក់ត្រូវបានសម្លាប់ រួមទាំងសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ផងដែរ ។

ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបានសងសឹកជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយកំណត់គោលដៅក្រុមភេរវករ ISIS តែទោះយ៉ាងណាគោលដៅនោះបែរជាចំគ្រួសារស្លូតត្រង់ ដោយបានសម្លាប់ជនស៊ីវិលមួយចំនួនរួមទាំងកុមារអាយុ ២ ឆ្នាំផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី សង្ឃឹមថា អាវុធដែល អាមេរិក ទុកនៅ អាហ្វហ្គានីស្ថាន នឹងមិនត្រូវប្រើក្នុងសង្គ្រាមស៊ីវិល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទីutes មុន

ក្រុមហ៊ុននាំចេញ បន្តទិញផ្លែមៀនប៉ៃលិន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធ​​ ១០០ ភាគរយ​ លើ​ប្លុក BRICS

ជីវិតកម្សាន្ដ១២ នាទីutes មុន

នាយ ចឺម ស្នើសុំអ្នកសិល្ប:ស្រាក់ដៃគ្នាជួយសង្គ្រោះជីវិតនាយ តាក់ស៊ី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហ្វីលីពីន៖ ​៣​នាក់ស្លាប់​ និង​រាប់សិប​នាក់​​ធ្លាក់​ខ្លួន​ឈឺ​ ក្រោយ​​បរិភោគ​អណ្តើក​សមុទ្រ

សន្តិសុខសង្គម២៧ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់ ១ កន្លែង ឃាត់ខ្លួនមនុស្ស ៨ នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម