អាជីព
ពេលចៅហ្វាយធ្វើខុស!
យើងដឹងថា ចៅហ្វាយធ្វើខុស ប៉ុន្តែអ្នកដែលក្លាហានប្រាប់គាត់ មាន ០.០០០០០១ ភាគរយ។ មូលហេតុគឺ ៖
១. ថៅកែនោះប្រហែលជាមនុស្សដែលមានលុយជួលយើង ហើយគេមិនមែនជួលឲ្យមករកកំហុសគេទេ
២. ខ្ជិល! បើរលំ ក៏ក្រុមហ៊ុនគាត់ ទៅទាស់នឹងគាត់ធ្វើអី!
៣. ច្បាប់ចាស់គឺអ្នកក្រោមបង្គាប់ តែងតែខុស
៤. មានគេមុនធ្លាប់ត្រូវគុំស្អប់ ដល់ដើរចេញខ្លួនឯង ដោយសារប្រាប់មេថាគាត់ខុស
៥. ឡេមឡឺមយកសុខមិនចង់?
ដូច្នេះតើការប្រថុយប្រាប់មេដឹកនាំអំពីកំហុសរបស់ពួកគេ បង្ហាញថា យើងជាមនុស្សបង្ករឿង ឬកំពុងខាំអណ្ដាតសម្លាប់ខ្លួនឯងចាកចេញពីក្រុមហ៊ុននោះ?
សូមពិចារណាលើហេតុផលទាំងនេះ ៖
១. ប្រសិនបើសុខុមាលភាពរបស់អង្គភាព និងសុចរិតភាពផ្ទាល់ខ្លួនសំខាន់ ត្រូវយកឈ្នះការភ័យខ្លាច ហើយជម្រាបគាត់ត្រង់ៗ។ អារម្មណ៍ថាខុសពីគេឯង និងប្រថុយប្រថាន វាអាចប្រឆាំងនឹងវប្បធម៌ការិយាល័យបែបអែបអប ប៉ុន្តែវាមានភាពថ្លៃថ្នូរ និងជាលក្ខណៈមនុស្សជំនាញ តែងតែធ្វើដោយស្មោះសរជាមួយមេកោយខ្លួន។ វាអាចពេលខ្លះ ដូចមេទ័ពត្រូវអូសយកទៅប្រហារជីវិត ក្នុងរឿងសាមកុក តែនៅសង្គមនេះ មិនដល់ស្លាប់ទេ ចំណែកលទ្ធផលគឺជួយចៅហ្វាយឲ្យធ្វើអ្វីៗបានត្រឹមត្រូវឡើងវិញ ចៀសវាងលង់ខ្លាំងទៅៗ ខាតបង់ជ្រៅឡើងៗ។
អាចជាការពិបាក ក្នុងការទស្សន៍ទាយថា តើចៅហ្វាយនឹងមានប្រតិកម្មយ៉ាងណាចំពោះការប្រាប់ថា គាត់ខុស។ អាចជាការមិនអើពើ ដែលបុគ្គលិកផ្សេងទុកនិយាយដើមគាត់លេងជាយូរមកហើយ ចួនគាត់ក៏ដឹងខ្លួន ចួនកំពុងកែខ្លួន និងចួនមិនដឹងសោះ។ ត្រូវចាំថាមេដឹកនាំខ្លះរំពឹងថា នឹងមានបុគ្គលិកប្រភេទអ្នក មកដល់នៅថ្ងៃណាមួយ ហើយគាត់ធុញពេកហើយ ចំពោះមនុស្សឡេមឡឺមជុំវិញគាត់ គ្រាន់តែគាត់ខ្ជិលនិយាយដែរ។
គន្លឹះសំខាន់គឺ ធ្វើការងារនេះតាមវិធីត្រឹមត្រូវ ដើម្បីកុំឲ្យគាត់ «បាក់មុខមាត់»។
យ៉ាងណាមិញ គ្មាននរណាម្នាក់សប្បាយចិត្ត ពេលត្រូវគេមកប្រាប់ថាខុសឡើយ ឬអាច «ប្រដៅ»គាត់ គាត់នឹងគុំខឹង អន់ចិត្ត ។ គ្រប់គ្នាមានកំហុស។ កំហុសតូចតាចទាត់ចោល ព្រោះយើងចៀសវាមិនរួចទេ ។ បើនឹងនិយាយ និយាយតែកំហុសធំដែលពិបាករីកចម្រើនទាំងអស់គ្នា ។
គ្រាន់តែចងចាំនូវគន្លឹះទាំងប៉ុន្មានខាងក្រោមនេះ៖
១. ធ្វើកិច្ចការរបស់ខ្លួនល្អសិន
ត្រូវតែប្រាកដថា ថៅកែទំនងជាអាចទទួលព័ត៌មានតែពីបុគ្គលិកល្អទេ កុំអង្គុយទំនេរនិយាយតែកំហុសគាត់ ការងារខ្លួនមិនបានអីនៅឡើយ។
២. ត្រូវបង្កើតដំណោះស្រាយ
កុំនិយាយកំហុសមេ ដោយមិននាំមកជូនគាត់នូវដំណោះស្រាយផង។ យ៉ាងហោចណាស់ត្រូវមានផ្លូវមួយដែលអាចឲ្យគាត់ងក់ក្បាលធ្វើ។
៣. មានភស្តុតាង
ចង់និយាយពីបញ្ហា ឬកំហុសការងារអ្នកណាម្នាក់ កុំស្រមើស្រមៃមកនិយាយត្រូវមានទឡ្ហីករណ៍គាំទ្រជាមួយទិន្នន័យ លេខអក្សរច្បាស់ៗ។
៤. កុំនិយាយគ្រាន់តែចង់ប្រឆាំង
ចរិតប្រឆាំងអគតិ និងអវិជ្ជមាន អាចនឹងធ្វើឲ្យបញ្ហាកាន់តែអាក្រក់ទៅៗ អាចធ្វើឲ្យខូចកេរ្តិ៍ឈ្មោះចៅហ្វាយថែមទាំងនាំបញ្ហាល្អក់កករដល់គាត់។
៥. រកពេលវេលាត្រឹមត្រូវ
ការជ្រើសរើសពេលវេលាដែលត្រឹមត្រូវដើម្បីពិភាក្សានឹងចៅហ្វាយនាយ ពីបញ្ហាឬកំហុសរបស់គាត់ មិនមែនចេះតែនិយាយមុខគេឯងទេ។ ការឈានចូល official មេរបស់យើង ជាមួយនឹងបញ្ជីវិជ្ជមានមិនដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅទេ នេះជារឿងធម្មតា គួរនាំមកនូវលទ្ធផលឬដំណឹងល្អមួយពីរសិន សឹមលើកបញ្ហាដេលមានដំណោះស្រាយ មកភ្ជាប់ឲ្យទំនងជាដំណើរការល្អ ចៅហ្វាយអាចផ្ដល់ការយកចិត្តទុកដាក់ស្តាប់។
៦. បង្ហាញការគោរព និងសុភាពរាបសា
នៅពេលនិយាយជាមួយចៅហ្វាយជាឯកជន ជាវិធីល្អបំផុត ព្រោះការធ្វើឲ្យពួកគេខ្មាសអ្នកដទៃ នឹងធ្វើឲ្យគេបំពានកំហុសតែម្តង មិនត្រឹមមិនកែខ្លួន ថែមទាំងចង់ខឹងឬស្អប់យើងវិញ។
ប្រសិនបើវាជាស្ថានភាពកំហុសនោះបន្ទាន់និងអាសន្ន ហើយការនិយាយជាលក្ខណៈឯកជនមិនមានពេលទេ សូមលើកបញ្ហាដោយការគោរពនិងតាមរបៀបដែលមិនប្រឆាំង ផ្តល់ការពន្យល់មួយៗ នឹងនរជាលក្ខណៈវិជ្ជាជីវៈ។
ចាប់ផ្តើមដោយសុំការអនុញ្ញាត និងចរិតបើកចំហដោយសុចរិត ដើម្បីពិភាក្សាអំពីបញ្ហាលំបាកមួយមានលក្ខណៈបន្ទាន់។
ចាំបាច់ណាស់ក្នុងការរក្សាភាពជាអ្នកជំនាញ និងផ្តោតលើសិល្បៈនៃការគោរពគ្នាក្នុងការសន្ទនា។ បើទោះបីជាអ្នកត្រូវបានគេលើកទឹកចិត្តឲ្យនិយាយស្តីដោយចំហក្តី តែគួររើសយកតែរឿងណាដែលផ្ដល់ផលប្រយោជន៍មិនមែនផ្ទាល់ខ្លួន តែរបស់ក្រុមហ៊ុនយើងទាំងមូល៕
អត្ថបទ ៖ លីណា
ចុចអាន៖ភាពខុសគ្នារវាងបុគ្គលិកបញ្ចេញមតិ និងបុគ្គលិក Yes/OK
ចុចអាន៖វិធី ៥ យ៉ាង រៀនគ្រប់គ្រងជីវិត ប្រសិនបើត្រូវបាត់បង់ការងារធ្វើភ្លាមៗដោយមិនបានត្រៀម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan