Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង ថៃ នឹងដាក់ដំណើរការនៅខែមេសា ក្រោយបង្ហាញប្រសិទ្ធភាពខ្លាំង លើវីរុសបំប្លែងខ្លួន ៤ ប្រភេទ ជាពិសេស Delta

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) បានដាក់ដំណើរការសាកល្បងមនុស្សលើកទី ២ លើវ៉ាក់សាំង Chula-Cov19 mRNA បន្ទាប់ពីដំណាក់កាលទី ១ បាន​បង្កើន​អង់ទីគ័រ​​របស់​អ្នក​ស្ម័គ្រចិត្ត​ប្រឆាំង​នឹង​វីរុស​កូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកលវិទ្យាល័យ​ជូឡាឡុងកន បាននិយាយថា ​វ៉ាក់សាំងនេះបានបង្ហាញថា​មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសទាំង ៤ នៅដំណាក់កាលទី ១ ហើយត្រូវបានរំពឹងថា​ នឹងចុះ​បញ្ជី​ដោយ​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ថៃ (FDA) នៅ​ខែ​ មេសា ឆ្នាំ​ក្រោយនេះ។

លោក​វេជ្ជបណ្ឌិត Kiat Ruxrungtham នាយក​កម្មវិធី​អភិវឌ្ឍ​នៃ​វ៉ាក់សាំង​ Chula-Cov19 mRNA និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​នេះ​ បាន​និយាយ​ថា“ វ៉ាក់សាំង Chula អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយតប​របស់​អង់ទីគ័រ​ដ៏​ខ្លាំងក្លា​ និង​ល្អ​ដូច Pfize ដែរ” ។

ដោយឡែក​កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រកាស​លទ្ធផល “ ពេញចិត្ត” ពី​ការ​សាកល្បង​លើក​ដំបូង​លើ​អ្នក​ស្ម័គ្រចិត្ត ៧២ នាក់ ​​​អាយុ ១៨-៥៥ និង អាយុ ៦៥-៧៥ ឆ្នាំ។

បន្ទាប់ពី​ត្រូវ​បាន​ចាក់​​វ៉ាក់សាំង mRNA អ្នក​ស្ម័គ្រចិត្ត​ដំណាក់កាលទី ១ បានបង្កើតការការពារ ៩៤ ភាគរយ​ប្រឆាំង​នឹ​ង​រោគ​សញ្ញា​កូវីដ ជាមួយ​នឹង​ការ​ធ្វើ​ឲ្យ​អង់ទីគ័រ​កើន​ឡើងកាន់តែ​ខ្ពស់។ វ៉ាក់សាំង​នេះក៏​បាន​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ T-cell ដែល​ជួយ​សម្លាប់​មេរោគ​នៅ​ក្នុង​កោសិកា​របស់​មនុស្ស​ដែល​ឆ្លង​មេរោគ។

ថៃ​ក៏​បាន​បញ្ជាក់​ថា ​វ៉ាក់សាំង Chula-Cov19 mRNA មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​កូវីដ​ទម្រង់​ដើម ​ក៏​ដូចជា​វីរុស​បំប្លែង​ខ្លួន​សំខាន់ៗ​ចំនួន ៤ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស ​គឺ​ Alpha, Beta, Gamma និង Delta។ ហើយ​បច្ចុប្បន្ន​ ​វីរុស​បំប្លែងខ្លួនទាំង ៤ នេះ ​មាន​ចំនួន​ជាង ៩០ ភាគរយ ​នៃ​ការ​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖nationthailand

ចុចអាន៖សាកលវិទ្យាល័យមួយរបស់ថៃនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដរបស់ខ្លួនលើមនុស្ស

ចុចអាន៖ថៃ ប្រាប់អ្នកជំងឺមហារីកគួរចាក់វ៉ាក់សាំងឲ្យលឿនបំផុត ចៀសវាងផលវិបាកពីការឆ្លងកូវីដ ឬវីរុសបំប្លែងខ្លួន

ចុចអាន៖ថៃ នឹងប្រើរូបមន្តចាក់វ៉ាក់សាំង ៥ ផ្សេងគ្នា ដើម្បីពន្លឿនយុទ្ធនាការបង្កើនភាពស៊ាំទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម