Connect with us

ព័ត៌មានជាតិ

ទារកភ្លោះ៣នាក់ នៅកោះកុង សម្រាលមិនគ្រប់ខែ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យកុមារជាតិ ​

បានផុស

នៅ

ស្ត្រី​ជា​ម្តាយ និង​ទារក​ភ្លោះ​៣​នាក់​ ដែល​កើត​មិន​គ្រប់​ខែ​ ហើយ​អាកា​រៈសុខ​ភាពទន់ខ្សោយ​ខ្លាំង កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ខេត្ត​កោះកុង​ ដឹក​បញ្ជូន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង កាលពី​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​៣១ ខែ​សីហា បាន​ខិតខំ​ពុះពារ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​សម្រាក​ទារក​៣​ភ្លោះ​ប្រកបដោយ​សុវត្ថិភាព​ទាំង​ទារក និង​ស្ត្រី​ជា​ម្តាយ​។

​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៣១ សីហា​នេះ​ថា ដោយ​ពិនិត្យ​លើ​អាការៈ​សុខ​ភាព​ទារក​ភ្លោះ​ទាំង​៣​នាក់​នេះ​ ហាក់​ទន់ខ្សោយ​ខ្លាំង​គួរឱ្យ​បារម្ភ ឥឡូវ​ក្រុមគ្រូពេទ្យ​បាន​និង​កំពុង​បញ្ជូន​ស្ត្រី​ជា​ម្តាយ និង​ទារក​ទៅ​ស​ង្គ្រាះ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ឯ​រាជធានី​ភ្នំពេញ​ហើយ ដោយ​នៅ​មន្ទីរពេទ្យ​ពុំ​មាន​កែវ​ចិញ្ចឹម​ទារក​ដែល​កើត​មិន​គ្រប់​ខែ​នោះទេ​។ លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន បន្ថែមថា ស្ត្រី​សម្រាលកូន​មានឈ្មោះ ផល បូ​ផា អាយុ​៣៧​ឆ្នាំ មាន​ផ្ទៃពោះ​លើក​ទី​៥​ហើយ​។ ស្ត្រី​អ្នកជំងឺ​រស់នៅ​ភូមិ​ពាម​ក្រសោប​ទី​១ ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា គាត់​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​៣០ ខែ​សីហា​ម្សិលមិញ​។

​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ខាង​ផ្នែក​សុខភាព​ស្ត្រី និង​ទារក គឺ​កូនភ្លោះ​ចំនួន​៣​នាក់​សម្រាក​ពី​ផ្ទៃ​ម្តាយ​របស់គេ​ជីវិត​រស់​ទាំងអស់ គឺ​ប្រុស​ចំនួន​២​នាក់ និង​ស្រី​១​នាក់​។ កូន​ទី​១ប្រុស មាន​ទំនន់ ០.៧ គីឡូក្រាម, កូន​ទី​២ប្រុស មាន​ទម្ងន់ ១ គីឡូក្រាម, ​កូន​ទី​៣​ស្រី មាន​ទម្ងន់ ០.៧ គីឡូក្រាម​។

​តាម​របាយការណ៍​រប​ស់​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​បង្ហាញថា គិត​ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ នៃ​ជំងឺ​កូ​វីដ​១៩​មកដល់​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ បាន​សម្រាលកូន​ជូន​ស្ត្រី​ដែល​រស់នៅក្នុង​ខេត្ត​បាន​សរុប​ចំនួន​១៧​នាក់​ហើយ ក្នុងចំណោម​នោះ ស្ត្រី​ដែល​សម្រាល​ដោយ​ធម្មជាតិ​ចំនួន​១៣​នាក់ និង​វះកាត់​បាន​ចំនួន​៤​នាក់​។ រីឯ​ស្ត្រី​ផ្សេងទៀត ដែល​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦​នាក់​៕

អត្ត​ប​ទ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍១៥ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម