Connect with us

វប្បធម៌ ជំនឿ

ជនជាតិដើមភាគតិច ព្នង នៅអភិរក្សប្រពៃណី សែនឡើងប្រយ៉ុងស្រែ

បានផុស

នៅ

ជនជាតិដើមភាគតិចព្នង នៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ បាននាំគ្នាសែនឡើងក្បាលស្រែ ដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីចម្រុងចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានបង្ហាញពីប្រពៃណី ទំនៀមទំលាប់របស់ជនជាតិព្នង សម្រាប់ឱ្យកូនចៅជំនន់ក្រោយបានស្គាល់ និងជួយបន្តអភិរក្ស។ លោក ច្រូ ញ៉ុង ជនជាតិព្នង តំណាងឱ្យ មេកញ្ទ្រាញជនជាតិព្នង បានបញ្ជាក់ថា នេះជាពិធីសែនឡើងប្រយ៉ុងស្រែ (ហៅថា ក្បាលស្រែ)។ ពិធីនេះ បងប្អូនជនជាតិព្នង ធ្វើតាមទម្លាប់ដែលមានពីដូនមកតាមកជារៀងរាល់ឆ្នាំមិនដែលអាក់ខានទេ។ 

លោកបន្តថា៖ “ការធ្វើបែបនេះ គឺសុំឱ្យស្រែស្រូវដែលកូនបានដាំដុះមកហើយនេះ ទទួលបានផ្លែផ្កាល្អ និងឱ្យលោកតាព្រៃភ្នំ ដែលថែរក្សាទឹកដី ព្រៃឈើ ក្រំថ្ម អ្នកតាប្រយ៉ុងស្រែ ជួយការពារព្រៃឈើឱ្យនៅគង់វង្ស ដាំណាំដាំដុះកុំឱ្យកើតជំងឺ និងកុំឱ្យមានសត្វព្រៃ ឬសត្វល្អិតចង្រៃមកយាយីស៊ីបំផ្លាញ”។ 

លោកស្រី ឃ្លឿប ជា បានលើកឡើងថា តាំងពីដឹងក្តីមក បងប្អូនជនជាតិតែងបានគោរពប្រពៃណីរបស់ជនជាតិ ដូចជាជនជាតិ ព្នង ព្រៅ គួយ ទំពួន ចារាយ ស្ទៀង គ្រឹង ការវែត ជាដើម បានធ្វើពិធីនេះដូចគ្នា។

លោកស្រី បន្តថា៖ “ជាពិសេសការសែនព្រេន សុំព្រះធរណីឱ្យដាក់គ្រាប់ពូជដាំដុះ ដាក់ចុះដុះឡើង  សែនប្រយ៉ុងស្រែ សុំឱ្យបានភោគផលច្រើន សែនស្រូវឡើងជង្រុកទុកដាក់ឱ្យគង់គវង្ស និងសែនដឹងគុណព្រះម៉ែ ដែលចិញ្ចឹមកូនចៅបានធំធាត់”។ 

លោកតា គ្រុយូ ជនជាតិព្នង រស់នៅភូមិក្បាលរមាស បានលើកឡើងថា ពិធីនេះមិនខុសពីបងប្អូនខ្មែរធ្វើពិធីសែនព្រេននៅវត្តអារាមនោះទេ គ្រាន់បងប្អូនជនជាតិបាននាំគ្នាធ្វើនៅតាមរោងអ្នកតា និងទីកន្លែងធ្លាប់គោរពបូជាផ្សេងៗ ដូចដែលចាសទុំជនជាតិមានទំលាប់ធ្វើជាយូរយាមក។  

លោកតាបន្តថា៖ “លើកនេះក៏ដូចសព្វដងដែរ មេកន្ទ្រាញតែងកោះហៅទាំងក្មេងចាស់ប្រុសស្រី មកជួបជុំសែនព្រេន ប្រមូលគ្នាយកអាហារ នំចំណី មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង មកសែនព្រេន សុំឱ្យអ្នកតា ប្រយ៉ុងស្រែជួយឱ្យស្រែស្រូវបានផលច្រើនទាំងអស់គ្នា”។ 

សូមបញ្ជាក់ថា នៅស្រុកសេសាន មានអំបូរជនជាតិព្នងនៅឃុំក្បាលរមាស ជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត ដែលបាន និងកំពុងអភិរក្សប្រពៃណីនេះដូចគ្នា៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម