ព័ត៌មានអន្ដរជាតិ
វៀតណាម ព្រមានអ្នកជំងឺកូវីដទាំងអស់ កុំប៉ះពាល់សត្វចិញ្ចឹមឲ្យសោះ
កន្លងមក គ្រប់គ្នាធ្លាប់ដឹងមកហើយថា វីរុសកូវីដ-១៩អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈសំណាកទឹកមាត់ ឬភាគល្អិតនៃខ្យល់ដង្ហើមនៅពេលក្អក កណ្ដាស់ និងសន្ទនាគ្នា។ ចំពោះករណីចម្លងរវាងមនុស្សទៅសត្វ ឬរវាងសត្វទៅមនុស្ស ជាករណីកម្របំផុត សឹងថាគ្មានទាល់តែសោះ។

យ៉ាងណាមិញ នាពេលថ្មីៗនេះក្រសួងសុខាភិបាលវៀតណាម បានព្រមានអ្នកជំងឺកូវីដ-១៩ទាំងអស់ហាមប៉ះពាល់សត្វចិញ្ចឹមរបស់ខ្លួន ព្រោះមានភស្តុតាងបញ្ជាក់ថាវីរុសកូរ៉ូណាអាចឆ្លងពីមនុស្សទៅសត្វបាន។
នៅក្នុងសេចក្តីណែនាំដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ស្តីពីវិធីថែទាំអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្រសួងថ្លែងថា ក្រៅពីមិនប៉ះពាល់ជាមួយនឹងសមាជិកគ្រួសារ អ្នកជំងឺកូវីដក៏មិនអនុញ្ញាតឱ្យប៉ះពាល់ជាមួយសត្វចិញ្ចឹមដែរ។
ប្រភពដដែលលបន្តថា សត្វចិញ្ចឹមកំពុងរកឃើញឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីវាមានទំនាក់ទំនងជាមួយមនុស្សដែលផ្ទុកវីរុសកូវីដ-១៩ និងអ្នកថែទាំអ្នកជំងឺ។
យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ទោះបីឱកាសនៃការសាយភាយវីរុសកូរ៉ូណាទៅកាន់សត្វមានកម្រិតទាបក៏ដោយ ក៏អ្នកជំងឺមានលទ្ធភាពចម្លងទៅសត្វ ជាពិសេសសត្វដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធ។

របាយការណ៍ CDC បានឱ្យដឹងថា សត្វដែលងាយនឹងឆ្លងវីរុសកូរ៉ូណាជាងគេរួមមាន ឆ្កែ ឆ្មា កណ្តុរ ក្តាន់ និងសត្វព្រាបមួយចំនួន។
យោងតាមសេចក្តីណែនាំ ក្រៅពីប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹម ទាំងអ្នកជំងឺ ទាំងអ្នកជាគ្រប់គ្នា គួរតែប្រកាន់ខ្ជាប់នូវការពារការចម្លងតាមរយៈការលាងដៃ បាញ់សម្លាប់មេរោគនៅកន្លែងដែលប៉ះពាល់ញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ vnexpress
ចុចអាន៖ កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ
ចុចអាន៖ ការពារខ្លួន! កូវីដអាចរស់នៅក្នុងទូទឹកកករហូត១ខែ និងលោហៈធាតុផ្សេងទៀតរាប់ថ្ងៃឯណោះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ