ព័ត៌មានជាតិ
លោក គួច ចំរើន ចុះពិនិត្យការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ បំពាក់គ្រែបានជាង ៧០០
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញដែលពាក់ព័ន្ធ ចុះពិនិត្យមើលដំណើរការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់ លេខ៤ ក្រុងព្រះសីហនុ។

អគារតេជោសាងសង់ឡើងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកំពស់១ជាន់ ដែលប្រើរយៈពេលសាងសង់ប្រមាណជា៣ខែនេះ មានទទឹង៣៣ម៉ែត្រ បណ្តោយ៩០ម៉ែត្រនិងអាចដាក់គ្រែបានចំនួន៣៥៦ (គ្រែ១ជាន់ហើយនិងអាចដាក់គ្រែ២ជាន់បានចំនួន៧១២គ្រែ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់អគារ តេជោ ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវ យកចិត្តទុកដាក់ពន្លឿនកាសាងសង់ដោយរៀបចំឈូសឆាយដី រៀបចំប្រពន្ធ លូ ជាពិសេសយើងត្រូវធ្វើផ្លូវចាក់បេតុងនៅពីខាងមុខអគារព្យាបាល និងរៀបចំ សួនច្បារ ដាំដើមឈើ ដើម្បីឱ្យមានសោ ភ័ណភាពនៅពេលអគារសាងសង់រួច សួនច្បារ និងដើមឈើរបស់យើងវាដើរទន្ទឹមគ្នា បង្កើនបាននូវសោភ័ណភាពទាក់ទាញសម្រាប់មន្ទីរពេទ្យរបស់យើងបន្ថែមទៀត ដល់អ្នកជំងឺចូលមក សម្រាកព្យាបាល។

ឆ្លៀតក្នុងឱកាសនេះដែរលោក អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងបរិវេណមន្ទីរពេទ្យ ព្រមទាំងធ្វើការណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយឱ្យដីរាបស្នើ ធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើងមានភាពស្រស់ស្អាត និងមានពណ៌បៃតង។

មកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ កែលម្អអគារព្យាបាលអ្នកជំងឺកូវីដ និងអគារព្យាបាលជំងឺកូវីដសម្រាប់ពិរុទ្ធជន (ជនត្រូវចោទ) ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម