Connect with us

ជីវិតកម្សាន្ដ

បាត់​មុខ​យូរ​ឆ្នាំ ហេង ប៊ុន​លាភ ហាក់​បង្ហាញ​តម្រុយ​ចង់​វិល​ចូល​សិល្បៈ​វិញ

បានផុស

នៅ

ភ្នំពេញ​ ៖​ អតីត​តារាចម្រៀង​ដែល​ស្រូប បាន​ភាព​ល្បី ល្បាញ​តាមរយៈ​បទ​«​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេ​»​គឺ លោក​ហេង ប៊ុន​លាភ បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​លើ​ទីផ្សារ​សិល្បៈនោះ​ លោក​ក៏​បាត់​វត្តមាន​ទៅវិញ​យូរ​ឆ្នាំ​មកហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​បាត់​ខ្លួន​ពី​សិល្បៈ​នោះ​លោក ហេង ប៊ុន លាភ ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ លោក​សម្រេច​ដើរ​ចេញពី​វិថី​សិល្បៈ​ដោយ​ងាក​ទៅ​ប្រើ​ជីវិត​យ៉ាង​សាមញ្ញ​នៅ​ឯកជន​បទ​ស្រុក​ស្រែចម្ការ​ជាមួយ​ក្រុម​គ្រួសារ​យ៉ាង​មាន​សេចក្តី​ខ្លាំង​ហាក់​មិន​អាល័យ​អាជីព​ចាស់​ឡើយ​។

ដោយឡែក​ស្រាប់តែ​ថ្មីៗ​នេះ​តារាចម្រៀង​ទឹកដម​មនោសញ្ចេតនា​លោក ហេង ប៊ុន​លាភ បាន​បង្ហាញ​តម្រុយ​ហាក់​ចង់​វិល​ចូល​វិថី​សិល្បៈ​តាម​គន្លង​អតីត កាល​វិញ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​គ្រប់គ្នា​។​ប៉ុន្តែ​គេ​មិន​ដឹង​ថា ​ការពិត​ឬ​បែបណា​ទេ។

បង្ហោះ​រម្លឹក​បទ​ចម្រៀង​ចាស់​របស់​ខ្លួន​លោក ហេង ប៊ុន​លាភ បាន​សរសេរ​សំណេរ​ខ្លី​ភ្ជាប់​នឹង​ចេតនា​ចង់​វិល​មក​ច្រៀង​ដូច្នេះ​ថា ​«​ចង់​ក្លាយជា​អ្នកចម្រៀង​ដូច មុន​»​។​ ជុំវិញ​រឿង​នេះ​ដែរ​មិនទាន់​អាច​ស្វែងរក​ការសួរនាំ​ពី​លោក ហេង ប៊ុន​លាភ បាន​នៅឡើយ​ទេ​ ខណៈ​មតិ​មហាជន​បង្ហាញ​ការគាំទ្រ​ការវិលត្រឡប់​របស់លោក​ផងដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៥ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ចរាចរណ៍១០ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

Sokha Hotels

ព័ត៌មានពេញនិយម