Connect with us

ព័ត៌មានជាតិ

កូនស្រីស្តេចប្រដាល់ អេ ភូថង សម្រេចរៀបចំសែនព្រេនជំនួសអាពាហ៍ពិពាហ៍

បានផុស

នៅ


ភ្នំពេញ៖ កីឡាការិនីប្រដាល់គុនខ្មែរ អេ យ៉ានុត ជាកូនស្រីលោក អេ ភូថង បានសម្រេចចិត្តរៀបចំពិធីសែនព្រេនជាមួយស្វាមីជំនួសឱ្យពិធីមង្គលការ ខណ:ជំងឺកូវីដ-១៩កំពុងរាត្បាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសែនព្រេនកីឡាការិនី អេ យ៉ានុត មានវត្តមានឪពុក-ម្តាយនិងសាច់ញាតិទាំងសងខាងត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះពោលគឺមិនមានមនុស្សចូលរួមច្រើនទេ ដោយចូលរួមគោរពនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បើយោងតាមការឱ្យដឹងពីពិធីករកម្មវិធីកីឡាលោកមី សុជាតិបានឲ្យ​ដឹង​ថា «កូនស្រី លោកគ្រូ អេ ភូថង គឺ អេ យ៉ានុត សម្រេចរៀបចំសែនជាមួយស្វាមីដោយសារបញ្ហាកូវីដមិនអាចរៀបការបាន»។

កូនស្រីរបស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង គឺកីឡាការិនីគុនខ្មែរ អេ យ៉ានុត បានរៀបចំពិធីភ្ជាប់ពាក្យជាមួយស្វាមីកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០កន្លងទៅ។ ក្រោយពីបានស្វែងយល់ចិត្តគ្នា​មួយ​រយៈធំ ក៏ត្រូវឪពុកម្ដាយទាំងសងខាងសម្រេចចិត្តរៀបចំពិធីសែនព្រេន ជំនួសការរៀបអាពាហ៍ពិពាហ៍ដោយសារស្ថិតក្នុងដំណាក់កាលកូវីដ-១៩៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម