Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅរសៀលថ្ងៃនេះ ដើម្បីពិភាក្សាពីការ បើកសាលារៀនឡើង​វិញ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំបន្ទាន់ ជាមួយប្រធានមន្ទីរអបរំ យុវជន និងកីឡា និងគណៈអភិបាលរាជធានី-ខេត្តទូទាំងប្រទេស នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីពិភាក្សា ស្តីពី ដំណើរការបើកសាលារៀនឡើងវិញ។

បើតាមលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញានេះថា កិច្ចប្រជុំនេះធ្វើ ឡើងតាមប្រព័ន្ធហ្សូម ក្រោមអធិបតីភាព លោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីគ្រប់ប្រធានមន្ទីរ និងអភិបាលរាជធានី-ខេត្ត ដើម្បីពិភាក្សាលើដំណើរការ បើកសាលារៀនឡើងវិញ នៅតាមតំបន់មានហានិភ័យទាប នៃជំងឺកូវីដ- ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា សម្រាប់នៅរាជធានីភ្នំពេញ ការបើកសាលារៀនឡើងវិញនេះ នៅមិនទាន់ដឹងថានឹងបើកនៅសង្កាត់ណានោះទេ អាស្រ័យទៅលើការសម្រេច របស់សាលារាជធានីភ្នំពេញ ថាតើគួរបើកនៅសង្កាត់ណាមួយ ក្នុងចំណោមសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ ព្រោះថាក្នុងចំណោមសង្កាត់ទាំងអស់ សុទ្ធតែមានករណីឆ្លងជំងឺកូវីដ-១៩ គ្រាន់តែមានសង្កាត់ខ្លះឆ្លងតិច និងច្រើនប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ លោកបានបន្តទៀតថា បន្ទាប់ពីប្រជុំ ជាមួយថ្នាក់ដឹកនាំក្រសួង នៅរសៀលនេះរួចទើបមានការពិនិត្យ និងវាយតម្លៃ លើតំបន់ណា ដែលអាចបើកសាលារៀនឡើងវិញ បាននិងតំបន់ណា ដែលនៅមិនទាន់អាចបើកបាន។

លោកបានបន្ថែមទៀតថា បន្ទាប់ពីពិនិត្យសម្រេចរួចហើយ ទើបមន្ទីរចុះស្រង់សាលា ដែលមានហានិភ័យទាប ដោយត្រូវរៀន នៅតាមសាលា ដោយឆ្លាស់គ្នា និងមានសិស្សក្រោម១៥នាក់ និងតំបន់ណា ដែលមាន ហានិភ័យខ្ពស់ គឺត្រូវឲ្យរៀនពីចម្ងាយ និងតាមអនឡាញដដែល ហើយផ្ញើរបាយការណ៍ជួនក្រសួងជាអ្នកសម្រេច។

យោងតាមសេចក្តីណែនាំ ស្តីពី ការបង្រៀន និងរៀន តាមបណ្តុំសម្រាប់គ្រឹះស្ថាន​​សិក្សា សាធារណៈ និងឯក ជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប របស់ក្រសួងអប់រំ ចុះថ្ងៃទី៣១ សីហានេះបានឲ្យដឹងថា ការបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប អាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្ដែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិបានការសុខាភិបាលចាំបាច់នានា គណៈអភិបាលរាជធានី-ខេត្ត ត្រូវកំណត់ភូមិសាស្ត្រ ដែលមានហាពិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រ ដែលពុំមានការឆ្លង ជំងឺកូវីដ-១៩។

ចំណែកមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវពិភាក្សា ជាមួយគណៈអភិបាលរាជធានី-ខេត្ត ដើម្បីជ្រើសរើស សាលាមត្តេយ្យសិក្សា-សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាព បើកដំណើរការឡើងវិញ វាយតម្លៃ និងជ្រើសរើសគ្រឹះស្ថានសិក្សា ដែលត្រូវបើកដំណើរការឡើងវិញ ដោយត្រូវរៀបចំយន្តការរៀន និងបង្រៀន និងត្រូវរៀបចំជាផែនការឲ្យបានច្បាស់​លាស់ ដោយមានការអនុម័ត ពីអាជ្ញា ធររាជធានី-ខេត្ត រួចផ្ញើមកក្រសួង ដើម្បីបូកសរុប។

យ៉ាងណាក៏ដោយក្រសួង បានណែនាំឲ្យរាជធានី-ខេត្ត ត្រូវផ្តល់អាទិភាព ទៅលើសិស្សថ្នាក់ទី៩ និងទី១២ ឲ្យរៀននៅតាមសាលារៀន។ ប៉ុន្តែក្នុងរូបភាព ជាការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង១៥នាក់ និងផ្លាស់ វេន ដើម្បីងាយស្រួលក្នុង ការបង្រៀន និងការគ្រប់គ្រង។

ចំពោះកម្រិត ថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំ មិនឲ្យលើសពី១៥នាក់ ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំ ការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេន ឬបណ្ដុំតាមចម្រុះថ្នាក់ ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ។ ករណីបណ្ដុំមាន-សិស្សតិចពេក អាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបគ្នាលើសពី ២កម្រិតថ្នាក់។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារ ជាសំឡេងបន្ទាន់មួយ ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យ សហការជាមួយបណ្តារាជធានី-ខេត្តនានា ដើម្បិពិនិត្យមើលលើការ បើកសាលារៀនឡើងវិញនៅតាមភូមិ-ឃុំ ដែលមិនមាន ការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកលាសារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែក៏ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ វិនាទី មុន

ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ២ ម៉ែត្រកន្លះ នៅផ្លូវលេខ ៨០ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ សម្រេចលទ្ធផលបានជិត ៤០ ភាគរយ

ព័ត៌មានជាតិ២ នាទីutes មុន

កម្ពុជាត្រូវប្រើប្រាស់ស្លាកសញ្ញាស្តង់ដារឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ទំនុកចិត្ត​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​ជនជាតិ​ចិន​៣០០​នាក់​​បន្ថែម​ទៀតដែល​សង្គ្រោះ​ពី​មណ្ឌលឆបោក​ ត្រូវ​បញ្ជូនទៅថៃ​ មុន​ចេញទៅចិន​

ព័ត៌មានជាតិ១៧ នាទីutes មុន

វិស័យធំៗ ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៧ ម៉ឺនកន្លែង

តម្លៃប្រេង
ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន ចេញមុខនិយាយអំពីដំណោះស្រាយ អាមេរិក-រុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម