ព័ត៌មានជាតិ
អង្គភាពប្រឆាំងអំពើពុករលួយសម្រេចបើកការស៊ើបអង្កេតជុំវិញភាពមិនប្រក្រតីនៅរណ្តៅដីក្នុងបឹងតាកែវ
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព.) ហៅកាត់ថា ACU នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធពាក្យប្ដឹងអនាមិកករណីភាពមិនប្រក្រតីដែលកើតមានក្នុងបរិវេណអាងទឹកតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។
សេចក្តីប្រកាសព័ត៌មានលើផេកផ្លូវការរបស់អង្គភាពប្រឆាំងអំពើពុករលួយគឺបញ្ជាក់ថា ក្រោយពីបានទទួលពាក្យបណ្ដឹងអនាមិកជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជីកយកអាចម៍ដីលុបដីបំពេញសាងសង់សំណង់រឹងមាំ និងការទិញលក់ដីធ្លីក្នុងបរិវេណនៃអាងទឹកតាកែវក្នុងក្រុងដូនកែវ ខេត្តតាកែវរួចមក ក្រុមការងារACU បានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែងហើយពិនិត្យឃើញថា បាតុភាពដែលពាក្យប្តឹងបានលើកឡើងអាចជាទំនាស់ ឬជាកំហុសលើករណីផ្សេងក្រៅពីសមត្ថកិច្ចរបស់ACU ដូចជា៖
* ការជីកយកអាចម៍ដីពីផ្ទៃបាតបឹង។
* ការចាក់ដីលុបផ្ទៃអាងទឹក។
* ការសាងសង់សំណង់ក្នុងបរិវេណអាងទឹក។
* ព្រមទាំងមានការទិញលក់ដីធ្លីក្នុងបរិវេណអាងទឹកដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។
ផ្អែកតាមលទ្ធផលខាងលើនេះ ACU បានស្នើដល់អាជ្ញាធរខេត្តតាកែវត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីខាងលើ ដើម្បីធានាដល់និរន្តភាពនៃការប្រើប្រាស់អាងទឹកតាកែវនេះ។
អង្គភាពប្រឆាំងអំពើពុករលួយបន្តតាមដានករណីនេះ និងមានវិធានការតាមផ្លូវច្បាប់បន្តបន្ទាប់ទៀតតាមសភាពការវិវដ្ដជាក់ស្តែង៕
អត្ថបទ៖ វីរ:
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក