ព័ត៌មានជាតិ
ក្រសួងការបរទេសថា ការរើការិយាល័យស្ថានទូតពីភ្នំពេញទៅបាងកក ជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត
អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៧ ខែ ខែវិច្ឆិកានេះថា ការរើការិយាល័យស្ថានទូត របស់ប្រទេសស៊ុយអែត ជាកិច្ចការផ្ទៃក្នុង តែមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរទេ។
ស្ថានទូតស៊ុយអែត កាលពីថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថា នឹងរើការិយាល័យពីភ្នំពេញទៅទីក្រុងបាងកក ប្រទេសថៃ នៅចុង ឆ្នាំ២០២១ ហើយការផ្លាស់ប្តូរនេះ ជាផ្នែកមួយ នៃការសម្របខ្លួនរបស់ស្ថាប័ននៅបរទេសរបស់ក្រសួងការបរទេសស៊ុយអែត ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅតែបន្ត។
សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយលោកស្រី Ann Linde រដ្ឋមន្ត្រីការបរទេសស៊ុយអែតបានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាយ៉ាងល្អ ប៉ុន្តែនឹងបន្តសហប្រតិបត្តិការតាមផ្លូវថ្មីមួយទៀត ហើយការរុះរើទីតាំងស្ថានទូតនេះ មានន័យថា ស៊ុយអែត នឹងមានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា និងថៃ ដោយមាននិវេសនដ្ឋាននៅក្រុងបាងកក។ រាល់សកម្មភាពរបស់ក្រសួងការបរទេស ក៏នឹងត្រូវផ្ទេរទៅកាន់ស្ថាន ទូតប្រចាំក្រុងបាងកកផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានដដែល នៅពេលដែលស្ថានទូតបិទ ក្រសួងការបរទេសស៊ុយអែត នឹងមិនមានបុគ្គលិករបស់ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងនៅតែបន្ត ដោយទីភ្នាក់ងារអភិវឌ្ឃន៍អន្តរជាតិស៊ុយអែត (SIDA)។ ការផ្លាស់ប្តូរនេះ ជាផ្នែកមួយ នៃការសម្របខ្លួនរបស់ក្រសួងការបរទេសស៊ុយអែត ដើម្បីឆ្លើយតបនូវការប្រែប្រួលស្ថានភាពខាងក្រៅ និងតម្រូវ ការត្រួតពិនិត្យ និងសេវាកម្មថ្មី។
បើតាមក្រសួងការបរទេសស៊ុយអែត បញ្ជាក់ថា នេះជាដំណើរការផ្លាស់ប្តូរជាប្រចាំ ដែលពេលខ្លះស៊ុយអែតត្រូវបើក ឬបិទស្ថានទូត និងកុងស៊ុលរបស់ខ្លួន។
ទាក់ទងបញ្ហានេះ លោក កុយ គួង បានអះអាងយ៉ាងនេះថា “ជាកិច្ចការផ្ទៃក្នុងរបស់ស៊ុយអែត ក្នុងបិទ ឬបើកស្ថានទូតរបស់ខ្លួននៅក្រៅប្រទេស”។ លោកបន្តថា “ការប្រកាសបិទស្ថានទូតនៅចុងឆ្នាំ ២០២១ខាងមុខនេះ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងស៊ុយអែតទេ”៕
អត្ថបទ ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត