សុខភាព
ឈឺអណ្ដាតក្រោយញ៉ាំផ្លែឈើ អាចមកពីជ្រាំងមាត់ ឬដំបៅ
ជាទូទៅ អាការឈឺអណ្ដាតបន្ទាប់ពីញ៉ាំផ្លែឈើរួច អាចបណ្ដាលពីកត្តាជាច្រើន រួមមានជំងឺដំបៅក្នុងមាត់ ឬខ្វះវីតាមីន ហើយផ្លែឈើមួយចំនួន ជាពិសេសក្រូចឆ្មារ អាចធ្វើឲ្យយើងមានអារម្មណ៍ឈឺឆៀបៗ ឬក្រហាយក្នុងមាត់ ឬអណ្ដាតដែរ។
អាលែកហ្ស៊ី និងការឈឺអណ្ដាត
មូលហេតុទូទៅនៃការឈឺអណ្ដាត គឺបង្កឡើងដោយជំងឺអាលែកហ្ស៊ីមាត់ឬអាលែកហ្ស៊ីនឹងផ្លែឈើ។ ជំងឺអាលែកហ្ស៊ីមាត់ជាធម្មតាគឺប៉ះពាល់ដល់មាត់ និងបំពង់ក ហើយវាក៏អាចបណ្ដាលឲ្យមានប្រតិកម្មអាលែកហ្ស៊ីទូទៅផងដែរ ដូចជាហើមអណ្ដាត និងមាត់ រមាស់មាត់ ហៀរទឹកភ្នែក កណ្ដាស់ ឈឺពោះ និងក្អួត។ នៅក្នុងករណីធ្ងន់ធ្ងរ វាអាចធ្វើឲ្យយើងពិបាកក្នុងការដកដង្ហើម ឬពិបាកលេបអាហារ ឬអាចបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ ដែលជាប្រតិកម្មគំរាមកំហែងដល់អាយុជីវិត។
ជាទូទៅ ផ្លែឈើមួយចំនួន ដូចជាផ្លែប៉ោម ផ្លែប៉េស ផ្លែសារី និងស្ត្រប៊ឺរី មានផ្ទុកអង់ស៊ីមBromelian ដែលអាចបណ្ដាលឲ្យយើងមានអារម្មណ៍ក្រហាយនៅក្នុងមាត់។
ជំងឺជ្រាំងមាត់ ឬដំបៅមាត់
ពិតណាស់ អាការៈឈឺអណ្ដាតក្រោយញ៉ាំផ្លែចេក ប៉ោម ឬផ្លែឈើដទៃទៀតអាចមិនមែនបណ្ដាលមកពីផ្លែឈើនោះទេ។ ជំងឺជ្រាំងមាត់ ក៏អាចបង្កជាអាការៈឈឺអណ្ដាត អញ្ចាញធ្មេញ ប្រេះនៅគែមមាត់ ឬអុជសៗ នៅតាមក្រអូមមាត់។
ស្រដៀងគ្នានេះដែរ ដំបៅមាត់ក៏អាចបណ្ដាលឲ្យមានការឈឺចាប់នៅក្នុងក្រអូមមាត់។ ចំពោះអាហារ និងភេសជ្ជៈដែលមានជាតិអាស៊ីដ រួមទាំងទឹកផ្លែឈើ និងផ្លែក្រូចអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរលើសដើម ព្រមទាំងពន្យឺតការជាសះស្បើយផងដែរ។ ប្រសិនបើគ្នាយើងមានដំបៅក្នុងមាត់ និងប្រឈមអាការៈឈឺអណ្ដាតបន្ទាប់ពីញ៉ាំផ្លែក្រូចរួច ចូរជៀសវាងញ៉ាំផ្លែឈើមួយប្រភេទនេះ រហូតដល់អាការៈរបស់យើងបានជាសះស្បើយជាមុនសិន។
កង្វះសារធាតុចិញ្ចឹម
មូលហេតុទូទៅមួយទៀតនៃការឈឺអណ្ដាត គឺមកពីកង្វះវីតាមីនB12។ សារធាតុចិញ្ចឹមនេះ គាំទ្រដល់មុខងារប្រព័ន្ធសរសៃប្រសាទ និងជួយឲ្យរាងកាយផលិតកោសិកាឈាមក្រហមថែមទៀតផង។
កង្វះវីតាមីនB12 អាចនាំឲ្យយើងមានជំងឺស្លេកស្លាំង ដំបៅមាត់ បញ្ហាភ្នែក ការបាក់ទឹកចិត្ត និងការរលាក។ រោគសញ្ញាមួយទៀត គឺជំងឺរលាកអណ្ដាត ដែលធ្វើឲ្យអណ្ដាតឈឺ និងក្រហម ព្រមទាំងហើមអណ្ដាត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ធ្មេញងាប់ មានគ្រោះថ្នាក់នៅខាងក្នុងមាត់ បើប្រហែសអាចគ្រោះថ្នាក់បាន
ចុចអាន៖ ជំងឺស្រឡទែន គ្រោះថ្នាក់ខ្លាំងដែរ កុំប្រហែសពិសេសមនុស្សធំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា