ព័ត៌មានអន្ដរជាតិ
អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ក្រោយចាក់វ៉ាក់សាំងមួយប្រភេទនេះ កម្រប្រតិកម្ម ឬអាចនឹងលែងមានតែម្ដង
ការសិក្សាដែលបានចេញផ្សាយដោយសារព័ត៌មាន JAMA Network Open បានរកឃើញថា អ្នកធ្លាប់មានប្រវត្តិអាឡ័កស៊ី ប្រសិនបើចាក់វ៉ាក់សាំង Pfizer គឺកម្រមានប្រតិកម្ម ឬអាចនឹងលែងមានតែម្ដង។

ទិន្នន័យបានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមជាង ៤០០ នាក់ដែលមានអាឡ័កស៊ីខ្ពស់ ៩៨ភាគរយ មិនមានប្រតិកម្មភ្លាមៗ បន្ទាប់ពីទទួលបានវ៉ាក់សាំង Pfizer-BioNTech ។ ៦ឬតិចជាង ២ភាគរយនៃអ្នកចូលរួមក្នុងការស្រាវជ្រាវមាន“ ប្រតិកម្មអាឡ័កស៊ីតិចតួច” ខណៈពេលដែល ៣ ឬតិចជាង ១ ភាគរយជួបប្រទះការឆក់អាណាហ្វីឡាក់ទិច។
ចំពោះការស្រាវជ្រាវនេះអ្នកស្រាវជ្រាវជនជាតិអ៊ីស្រាអែល បាននិយាយថា វ៉ាក់សាំង Pfizer ជាថ្នាំដែលមានប្រជាប្រិយបំផុតនៅក្នុងប្រទេស ដល់មនុស្សពេញវ័យចំនួន ៤២៩ នាក់ដែលមានប្រវត្តិអាឡ័កស៊ីពីមុន។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានរាយការណ៍នៅក្នុងទិន្នន័យដែលបានចេញផ្សាយនៅដើមដំបូងនៃការចាក់វ៉ាក់សាំង មានតែអ្នកទទួលវ៉ាក់សាំងចំនួន ២៩ ក្នុងចំណោម ៤.៨ លាននាក់ប៉ុណ្ណោះ ដែលមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរចំពោះការចាក់វ៉ាក់សាំង។
ក្នុងចំណោមអ្នកចូលរួមក្នុងការស្រាវជ្រាវ ៦៨ ឬ ១៦ភាគរយមានអាឡ័កស៊ីនឹងអាហារនិង ១៤១ ឬ ៣៣ភាគរយជាមួយអាហារច្រើនមុខ។ លើសពីនេះដោយសារអាឡ័កស៊ីរបស់ពួកគេ ៩៥ ឬ ២២ភាគរយនៃអ្នកចូលរួមតែងតែប្រើសឺរ៉ាំងadrenaline ដើម្បីប្រើជាការព្យាបាលគ្រាអាសន្នចំពោះអាណាហ្វីឡាក់ទិច។

ដើម្បីធានាថាវ៉ាក់សាំងនេះ ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពដល់អ្នកចូលរួម អ្នកស្រាវជ្រាវបានតម្រូវឲ្យសង្កេតរយៈពេល២ម៉ោង បន្ទាប់ពីទទួលបានវ៉ាក់សាំងទាំងដូសទីមួយនិងទីពីរ។ ក្នុងកំឡុងពេលសង្កេតរយៈពេល២ម៉ោង បន្ទាប់ពីការចាក់លើកដំបូង ស្ត្រី ៩ នាក់មានប្រតិកម្មអាឡ័កស៊ីភ្លាមៗ ដូចជា កន្ទួល ហើម អណ្ដាត ឬក្អកដែលមានកើតឡើង ។ ប្រតិកម្មទាំងអស់នេះត្រូវបានដោះស្រាយ បន្ទាប់ពីការព្យាបាលជាមួយថ្នាំប្រឆាំងនឹងអ៊ីស្តាមីន។ គ្មានអ្នកចូលរួមណាម្នាក់ ត្រូវការការព្យាបាលនៅមន្ទីរពេទ្យទេ ហើយទាំងអស់បានជាសះស្បើយពេញលេញក្នុងរយៈពេល ២ ទៅ ៦ ម៉ោង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ
ចុចអាន៖ករណីមិនទាន់គ្រប់ខែច្រឡំទៅចាក់ដូសទី ៣ វ៉ាក់សាំងពិតជាមានប្រសិទ្ធភាពក្នុងរាងកាយឬអត់?

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត