Connect with us

កូវីដ-១៩

៩ថ្ងៃមានព្រះសង្ឃ និងឥស្លាមសាសនិកជាង៤០អង្គនាក់ បានឆ្លងជំងឺកូវីដ-១៩

បានផុស

នៅ

នៅក្នុងរយៈពេល៩ថ្ងៃនេះមានព្រះសង្ឃព្រះពុទ្ធសាសនា និងឥស្លាមសាសនិកនៅទូទាំងប្រទេសចំនួ៤៤អង្គនាក់បានឆ្លងជំងឺកូវីដ-១៩។ 

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅថ្ងៃទី០១ ខែកញ្ញានេះថា គិតចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ មានព្រះសង្ឃព្រះពុទ្ធសាសនា នៅទូទាំងប្រទេសចំនួន២២អង្គ បានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន៨៩អង្គ កំពុងសម្រាកព្យាបាលជំងឺចំនួន៣៨អង្គ និងកំពុងធ្វើចត្តាឡីស័កចំនួន២៩៦អង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា នៅក្នុងរយៈពេល៩ថ្ងៃនេះដែរ ក៏មានឥស្លាមសាសនិកបានឆ្លងជំងឺកូវីដ-១៩ ចំនួន ២២នាក់ ជាសះស្បើយចំនួន ១៦នាក់ កំពុងព្យាបាលជំងឺចំនួន ៣នាក់។ ចំណែក គ្រិស្តសាសនិកវិញមានអ្នកជាសះស្បើយចំនួន ២នាក់ និងកំពុងធ្វើចត្តាឡីស័កចំនួន ១នាក់។

លោក សេងសុមុនី បានបន្ថែមទៀតថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ គឺព្រះសង្ឃខ្លះបានឆ្លងពីក្មេងវត្តធ្វើជាកម្មករចេញទៅធ្វើការនៅខាងក្រៅ ហើយបានចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ-១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ-១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។

អ្នកនាំពាក្យក្រសួងធម្មការបានអំពាវនាវឱ្យព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់អង្គ ដើម្បីឱ្យមានភាពស៊ាំសំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈរហូតមកដល់ពេលនេះមានព្រះសង្ឃប្រមាណ៥,០០០អង្ គនៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមព្រះសង្ឃជាង២ម៉ឺនអង្គ ដែលមានព្រះជន្មពី១៨ឆ្នាំឡើងទៅ។

បើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា ក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះ មានព្រះសង្ឃព្រះពុទ្ធសាសនាសរុប ២៣៩អង្គបានឆ្លងជំងឺកូវីដ-១៩​ នៅទូទាំងប្រទេស ដែលភាគច្រើនជាព្រះសង្ឃគង់នៅវត្តក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម