Connect with us

ព័ត៌មានជាតិ

លោកជិន ម៉ា​លីន​ ៖ ការស្រាវជ្រាវ​រក​ប្រភព​ដើម​នៃ​មេរោគ​កូ​វីដ​-១៩ មិន​គួរ​ត្រូវ​បាន​មហាអំណាច​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​នោះទេ

បានផុស

នៅ

ការស្រាវជ្រាវ​រក​ប្រភព​ដើម នៃ​មេរោគ​កូ​វីដ​-១៩ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​នេះ គឺ​មិន​គួរ​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​រប​ស់​ប្រទេស​មហាអំណាច​នោះទេ តែ​គួរ​ត្រូវ​បាន​ធ្វើឡើង​តាម​បែប​វិទ្យាសាស្ត្រ ដើម្បី​ជា​ប្រយោជន៍​ពិភពលោក​ទាំងមូល ពីព្រោះ​វា​ជា​បញ្ហា​សកល ប្រសិនបើ​ប្រទេស​ណាមួយ​គ្មាន​សុវត្ថិភាព​នោះ​ទេ នោះ​ពិភពលោក​ទាំងមូល​ក៏​គ្មាន​សុវត្ថិភាព​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជា​ការ​លើកឡើង​របស់​លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅក្នុង​កម្មវិធី “​សំឡេង​ការពិត​ដើម្បី​ប្រជាជន​” កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ម្សិលមិញ​។

​បើ​តាម​លោក ជិន ម៉ា​លីន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ពាក់ព័ន្ធ​ដល់​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី​១៩ នៅលើ​ពិភពលោក​នេះ មកដល់ពេលនេះ ការស្វែងរក ឬ​រុករក​ប្រភពដើម​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បាន​ប្រទេស​មហាអំណាច​មួយចំនួន ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ដើម្បី​កេងចំណេញ​ផ្នែក​នយោបាយ និង​ជា​ប្រយោជន៍​ក្នុងការ​ប្រកួតប្រជែង​ឥទ្ធិពល​អំណាច​ភូមិសាស្ត្រ​តំបន់​”​។ លោក​បន្តថា បញ្ហា​កូ​វីដ​-១៩ នេះ គឺជា​បញ្ហា​សុខាភិបាល ដូច្នេះ​ការស្រាវជ្រាវ​រក​ប្រភពដើម គួរតែ​ត្រូវបាន​ធ្វើឡើង​តាមបែប​លក្ខណៈ វិទ្យាសាស្ត្រ ដើម្បី​ជា​ផលប្រយោជន៍​របស់​ប្រជាជាតិ​ទូទាំង​ពិភពលោក ដើម្បី​ប្រឆាំង​ទប់ស្កាត់​ការ​រាលដាល​។ បញ្ហា​នេះ​មិនគួរ​ត្រូវបាន​មហាអំណាច​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ​ក្នុងការ​កេងចំណេញ វាយប្រហារ ឬក៏​ប្រជែង​ឥទ្ធិពល​អំណាច​នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​តំបន់​នោះទេ​។ ពីព្រោះ​វា​អាចមាន​គ្រោះថ្នាក់​ដល់​ពិភពលោក​ទាំងមូល ដែល​កំពុងតែ​យាយី​ដោយ​មេរោគ​ដ៏​កាច​សាហាវ​នេះ​ស្រាប់​។​

លោក ជិន ម៉ា​លីន អះអាងថា បញ្ហា​ជំងឺ​កូ​វីដ​-១៩ នេះ​គឺជា​បញ្ហា​សកល ដែល​មិនមែនជា​បញ្ហា​របស់​ប្រទេស​ណាមួយ​នោះទេ ហើយ​ប្រសិនបើ​ប្រទេស​ណាមួយ​គ្មាន​សុវត្ថិភាព ពិភពលោក​នៅតែ​គ្មាន​សុវត្ថិភាព​ដដែល ពីព្រោះ​ជំងឺ​នេះ​វា​ឆ្លង​លឿន ហើយ​គ្មាន​ព្រំដែន​នោះ​ទេ វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ។ លោក​ថា ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក មិនអាច​រស់នៅ​ដាច់ដោយឡែក​តែឯង មិនអាច​បិទ​ប្រទេស​របស់ខ្លួន​ជា​អចិន្ត្រៃយ៍ ដោយ​មិន​ធ្វើការ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​នោះ​ឡើយ ជាពិសេស​នៅក្នុង​នយោបាយ​អន្តរជាតិ​នៅពេល​បច្ចុប្បន្ននេះ ដែល​គេ​ហៅថា​នយោបាយ​សកលភាវូបនីយកម្ម ដែល​ត្រូវការ​មាន​ទំនាក់ទំនង​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ លើ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ការទូត​ជាដើម ដូច្នេះ​មិនអាច​មាន​ប្រទេស​ណាមួយ​រស់នៅ​តែឯង​បានទេ​។

លោក ជិន ម៉ា​លីន បញ្ជាក់ទៀតថា “​ប្រសិនបើ​ប្រទេស​ណាមួយ​គ្មាន​សុវត្ថិភាព ពិភពលោក​នេះ នៅតែ​គ្មាន​សុវត្ថិភាព​ដដែល អញ្ចឹងទេ​បណ្ដា​ប្រទេស​នៅលើ​ពិភពលោក ជាពិសេស​ប្រទេស​មហាអំណាច គួរតែ​រួបរួមគ្នា គួរតែ​សហការគ្នា គួរតែ​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស សុខាភិបាល និង​ផ្ដល់ជំនួយ​បច្ចេកទេស​ផ្សេងៗ ដូចជា​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​ជាដើម ដើម្បី​ប្រយុទ្ធ ទប់ស្កាត់ ទៅនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ដោយ​ទុក​ផលប្រយោជន៍​នយោបាយ​មួយ​ឡែក​សិន ធ្វើយ៉ាងណា​ឱ្យ​ពិភពលោក​ទាំងមូល​មាន​សុវត្ថិភាព​សិន​”​។

​គួរ​រំលឹក​ថា នៅពេល​ជំងឺ​កូ​វីដ​១៩ រីក​រាតត្បាត​ខ្លាំង​នៅ​ពាសពេញ​ពិភពលោក ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ គឺជា​មនុស្ស​លេចធ្លោ​ជាងគេ​បំផុត ដែល​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា បាន​បិទបាំង​អំពី​ការ​ផ្ទុះឡើង​ដំបូង​នៃ​កូ​វីដ​១៩​។ មិនតែប៉ុណ្ណោះ លោក​ត្រាំ​ថែមទាំង​បាន​ចោទថា អង្គការ​សុខភាព​ពិភពលោក​ថា គ្មាន​សមត្ថភាព និង​ជា​អាយ៉ង​របស់​ចិន​ទៀត​ផង​។ រហូតមកដល់​ពេលនេះ ការស្វែងរក​ប្រភពដើម​ជំងឺ​វីរុស​កូ​វីដ​១៩ ត្រូវបាន​លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បញ្ជាក់​ពី​គោលជំហរ​របស់​ភាគី​ចិន លើ​បញ្ហា​ស្វែងរក​ប្រភពដើម នៃ​ជំងឺ​វីរុស​នេះ ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា គោលជំហរ​របស់​ចិន​លើ​បញ្ហា​ស្វែងរក​ប្រភពដើម នៃ​ជំងឺ​វីរុស​ជាស​កល គឺ​មាន​លក្ខណៈ​ច្បាស់លាស់ និង​មិន​ប្រែប្រួល គឺ​ចិន​គាំទ្រ​ការស្វែងរក​ប្រភពដើម​ជំងឺ​វីរុស​ជា​បញ្ហា​វិទ្យាសាស្ត្រ​។

​ចំណែក​ប្រទេស​កម្ពុជា ក៏បាន​ប្រកាស​គាំទ្រ ការស្វែងរក​ប្រភព​ដើម នៃ​មេរោគ​កូ​វីដ​-១៩ តាម​បែប​វិទ្យាសាស្ត្រ​ផង​ដែរ និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការប្រើប្រាស់​ឧបាយកល​នយោបាយ​លើ​លទ្ធផល​វិទ្យា​សា​ស្ត ហើយ​ដាក់បន្ទុក​ដល់​អ្នក​ដ៏​ទៃ ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៥ នាទីutes មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៣៨ នាទីutes មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៤ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ជ័យ ចាប
ជីវិតកម្សាន្ដ៧ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម