កូវីដ-១៩
សម្រាប់អ្នកចាក់វាក់សាំងកូវីដ ១៩ អាចបរិច្ចាគឈាមបានបន្ទាប់ពីចាក់ដូសទី ២ ឬទី៣ រួចរាល់ រយៈពេល១ខែ
*ដោយសារវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យមន្ទីរពេទ្យមួយចំនួននៃខេត្តសៀមរាបខ្វះឈាមសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស
សៀមរាប ៖ ខណៈសប្បុរសជននានា ដែលស្ម័គ្រចិត្តមកចូលរួមផ្តល់ឈាមមានការថយចុះ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ រាតត្បាតពាសពេញពិភពលោក បានធ្វើឲ្យមន្ទីរពេទ្យមួយចំនួននៅខេត្តសៀមរាប ខ្វះខាតឈាម ដើម្បីជួយសង្គ្រោះដល់អាយុជីវិតអ្នកជំងឺ(កុមារ,មនុស្សទូទៅ)។
ទាក់ទិននឹងករណីនេះដែរ គ្រូពេទ្យជំនាញផ្នែកផ្តល់ឈាមបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១នេះថា មានកុមារជាច្រើនដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ត្រូវការឈាមជាចាំបាច់ ដូចជាកុមារដែលមានជំងឺគ្រាប់ឈាម ជំងឺវះកាត់ ជំងឺគ្រុនឈាម និងគ្រោះថ្នាក់បាត់បង់ឈាមជាដើម។ គ្រូពេទ្យជំនាញបន្តថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្លាយជារនាំងរារាំង ឬកាត់បន្ថយចំនួនសប្បុរសជន មកបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យកាន់តែតិចទៅៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកុមារនិងមន្ទីរពេទ្យរដ្ឋ ប្រឈមនឹងការខ្វះខាតឈាមគ្រប់ប្រភេទ (A, B, AB, O) ក្នុងការប្រើប្រាស់ដើម្បីព្យាបាលនិងជួយសង្គ្រោះជីវិតកុមារ និងមនុស្សពេញវ័យ។
ជាមួយគ្នានោះដែរមន្ទីរពេទ្យកុមារអង្គរ ក៏បានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួនដែរកាលពីថ្ងៃទី៣១ម្សិលមិញ ដោយបានលើកឡើងថា មានកុមារជាច្រើនដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ត្រូវការឈាមជាចាំបាច់ ដូចជាកុមារដែលមានជំងឺគ្រាប់ឈាម ជំងឺវះកាត់ ជំងឺគ្រុនឈាម និងគ្រោះថ្នាក់បាត់បង់ឈាមជាដើម។ ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ក្លាយជារនាំងរារាំង ឬកាត់បន្ថយចំនួនសប្បុរសជន មកបរិច្ចាគឈាមនៅក្នុងមន្ទីរពេទ្យកុមារអង្គរ កាន់តែតិចទៅៗ ជាហេតុធ្វើឲ្យមន្ទីរពេទ្យកុមារអង្គរ ប្រឈមនឹងការខ្វះខាតឈាមគ្រប់ប្រភេទ (A, B, AB, O) ក្នុងការប្រើប្រាស់ដើម្បីព្យាបាលនិងជួយសង្គ្រោះជីវិតកុមារ។
សូមសប្បុរសជនទាំងអស់ មេត្តាបន្តមកបរិច្ចាគឈាម នៅក្នុងមន្ទីរពេទ្យកុមារអង្គរ ចាប់ពីថ្ងៃ ច័ន្ទ-សុក្រ វេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ៤និង៣០នាទីល្ងាច និងថ្ងៃសៅរ៍ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១និង៣០នាទីព្រឹក ព្រមទាំងសូមធានានូវសុវត្ថិភាព និងភាពស្អាតគ្មានមេរោគ ក្នុងពេលបរិច្ចាគឈាម។ ចំណាំ ៖ សម្រាប់អ្នកចាក់វាក់សាំងកូវីដ ១៩ អាចបរិច្ចាគឈាមបានបន្ទាប់ពីចាក់ដូសទី ២ ឬទី៣ រួចរាល់ រយៈពេល១ខែ។
គ្រូពេទ្យជំនាញ បានសំណូមពរឲ្យសប្បុរសជនទាំងអស់ មេត្តាបន្តមកបរិច្ចាគឈាម នៅតាមមន្ទីរពេទ្យកុមារនិងមន្ទីរពេទ្យរដ្ឋ ដើម្បីព្យាបាលនិងជួយសង្គ្រោះជីវិតអ្នកជំងឺផងចុះ៕
ដោយ ៖ កុសល
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤