Connect with us

ព័ត៌មានជាតិ

Update ការ​ចុះ​យក​សំណាក​បុគ្គលិក​ធនាគារ​អេស៊ីលីដា​សាខា​ចោមចៅ​ រក​ឃើញ​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​២​នាក់​ក្នុងចំណោម​មនុស្ស​១២២​នាក់

បានផុស

នៅ

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​១៩ បាន​ចុះ​យក​សំណាក​បុគ្គលិក​ធនាគារ​អេស៊ីលីដា សាខា​រង្វង់​មូល​ចោមចៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មនុស្ស​ចំនួន​១២២​នាក់ ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ចំនួន​២​នាក់ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យកទៅ​ព្យាបាល​បន្ត និង​រង់ចាំ​លទ្ធផល​វិភាគ​រក​មេរោគ​បំប្លែង​ថ្មី Delta បន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បានឱ្យដឹងថា កន្លងមក​ទីតាំង​ខាង​លើ​មាន​អ្នកជំងឺ​កូ​វីដ​១៩​បាន​ចូលមក ក្រោយពី​ពិនិត្យ​សុខភាព​រក​ឃើ​ញ​ថា​មាន​ជំងឺ​កូ​វីដ​១៩ ទើប​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​បន្ត​ចុះ​យក​សំណាក​បុគ្គលិក​ទាំងអស់​សរុប​១២២​នាក់ រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល​ទើប​បិទ​បញ្ចប់​ក្នុង​ការ​យក​សំណាក​និង​រក​ឃើញ​វិជ្ជមាន​២​នាក់​។

អង្គភាព​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​-១៩, សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​បុគ្គលិក​ទាំងអស់​ដែល​ពាក់ព័ន្ធ​និង​ទីតាំង​ខាងលើ​សូមមេត្តា​សហការ​ទៅ​យក​សំណាក និង​ដាក់ខ្លួន​ដាច់ដោយឡែក​ដើម្បី​សុវត្ថិភាព សូម​យកចិត្តទុកដាក់ តាមដាន​សុខភាព​របស់​ខ្លួន​រយៈ​ពេល ២១​ថ្ងៃ​៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម