ព័ត៌មានអន្ដរជាតិ
ថៃ ទើបរកឃើញរោគសញ្ញាថ្មីមួយទៀត កើតចំពោះអ្នកជាសះស្បើយពីកូវីដ ១៩
អ្នកជំនាញខាងផ្លូវដង្ហើមនៅទីក្រុងបាងកកបាននិយាយថា សក់ជ្រុះគឺជារោគសញ្ញាថ្មីមួយ ដែលត្រូវបានគេរកឃើញថា កំពុងជះឥទ្ធិពលដល់មនុស្សដែលបានជាសះស្បើយពីកូវីដ ១៩។
ទោះយ៉ាងណា អ្នកជំនាញក៏បាននិយាយដែរថា មនុស្សដែលបានជាសះស្បើយពីកូវីដ មិនគួរព្រួយបារម្ភឡើយព្រោះសក់នឹងឈប់ជ្រុះក្នុងរយៈពេល ៤ ខែ ហើយនៅទីបំផុតនឹងដុះមកវិញបានពេញលេញ។
វេជ្ជបណ្ឌិត Manoon Leechawengwongs អ្នកជំនាញខាងជំងឺស្ទះសួត នៅមន្ទីរពេទ្យ Vichaiyut បាននិយាយនៅលើហ្វេសប៊ុកថា អ្នកជំងឺកូវីដជាច្រើនបានចាប់ផ្ដើមជ្រុះសក់ ២ ទៅ ៣ ខែ បន្ទាប់ពីការជាសះស្បើយ។ វេជ្ជបណ្ឌិតបានពន្យល់ថា បញ្ហាជ្រុះសក់នេះមិនមែនបណ្ដាលមកពីវីរុសផ្ទាល់នោះទេ ប៉ុន្តែជាផលវិបាកនៃការក្ដៅខ្លួន ស្ត្រេស និងថប់បារម្ភ។
លោកបានលើកឡើងពីករណីស្ត្រីអាយុ ៦៥ ឆ្នាំម្នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ ១៩ បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យ ២ សប្ដាហ៍។ បន្ទាប់ពីរខែកន្លះ ក្រោយជាសះស្បើយ ស្ត្រីរូបនេះបានរកឃើញថាខ្លួននាងជ្រុះសក់ជាចង្កោម ( នេះបានបន្តប្រហែល ២ ខែ)។ ចំណែកកូនស្រីរបស់ស្ត្រីដែលបានឆ្លងជំងឺកូវីដ ក៏ជួបប្រទះបញ្ហាស្រដៀងគ្នានេះដែរ ប៉ុន្តែមានកម្រិតទាបជាង។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ” មនុស្សជាធម្មតាបាត់បង់សក់ប្រហែល ១០០ ក្នុងមួយថ្ងៃ ប៉ុន្តែបន្ទាប់ពីការជាសះស្បើយពី ២ ទៅ ៣ ខែ ពួកគេអាចបាត់បង់រហូតដល់ទៅ ៣០០ សរសៃក្នុងមួយថ្ងៃ ហើយបញ្ហានេះអាចមានរយៈពេល ៦ ខែ។ សក់ភាគច្រើននឹងដុះមកវិញបន្តិចម្តងៗ ហើយអ្នកជំងឺគួរតែមានសក់ពេញក្បាល ក្នុងរយៈពេលពី ៦ ទៅ ៩ ខែ។ ខ្ញុំសូមអំពាវនាវដល់អ្នកជំងឺកុំភ័យស្លន់ស្លោ ព្រោះការបាត់បង់សក់ នឹងឈប់ក្នុងរយៈពេល ៤ ខែ ហើយអ្វីៗនឹងវិលមកធម្មតាវិញក្នុងពេលឆាប់ៗនេះ ” ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ