Connect with us

KPT+

វិធី ៧ យ៉ាង បំបាត់ភាពអស់កម្លាំងល្ហិតល្ហៃ ធ្វើឲ្យមានថាមពលពេញមួយថ្ងៃ ស្រស់ស្រាយដូចគេឯង

បានផុស

នៅ

ធ្លាប់មានអារម្មណ៍ថា ជីវិតរស់នៅប្រចាំថ្ងៃដែលមិនស្រស់ស្រាយដូចគេឯងទេ? រាល់ថ្ងៃកំពុងគិតថា ខ្លួនឯងមិនរឹងមាំ រវល់តែរឿងឥតបានការ សៅហ្មងចិត្ត ហើយពិបាកធ្វើការ ឬធ្វើសកម្មភាពអ្វីផ្សេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រប់គ្នាសុទ្ធតែធ្លាប់ជួបរឿងបែបនេះ ភាគច្រើនយើងហៅវាថា“ ជាតិស្ករធ្លាក់ចុះ” អ្នកគ្មានកម្លាំង​ដើម្បីធ្វើការ​ឬ​ធ្វើអ្វីមួយ។

១ ការញ៉ាំ អាហារ​គឺ​ជា​ប្រភព​ថាមពលរបស់រាងកាយ នៅពេលដែលអ្នកញ៉ាំអាហារវា​នឹង​រំលាយ​ឬដុត​បំផ្លាញ​ទៅ​ជា​សារធាតុចិញ្ចឹម​ និងថាមពលសម្រាប់រាងកាយ។ ប្រសិនបើចង់​ឲ្យ​រាងកាយ​មានភាព​សកម្ម​ពេញមួយថ្ងៃ​ អ្នកគួរតែរៀបចំផែនការហូបឲ្យបាន​ល្អ​បំផុត។

២ ​ផឹកទឹក​ឲ្យ​បានគ្រប់គ្រាន់ នៅពេលរាងកាយ​ខ្សោះជាតិទឹក​ បេះដូង​នឹងធ្វើការយ៉ាងលំបាកក្នុង​ការបូម​ឈាម​ ព្រោះ​ឈាម​អ្នក​មាន​ជាតិ viscous ។ ឈាម​រត់​មិន​ស្រួល​ដែលអាច​បណ្តាល​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង។ វាក៏ប៉ះពាល់ដល់ការរំលាយអាហារ និងបញ្ជូនសារធាតុចិញ្ចឹម​ទៅចិញ្ចឹម​ផ្នែកខ្លះនៃរាងកាយ​ បណ្ដាល​អស់កម្លាំង​ដោយសារតែថាមពលមិន​គ្រប់គ្រាន់​ពី​អាហារ។ អ្នកអាចពិនិត្យមើលទឹកផឹកផ្ទាល់ខ្លួន​ពីការនោម។ ប្រសិនបើ​អ្នក​ផឹក​ទឹក​គ្រប់គ្រាន់ ​អ្នកនឹងមាន​អារម្មណ៍​ថាត្រូវ​ការ​នោមរៀង​រាល់ពីរបី​ម៉ោង​ម្ដង​នៅ​ពេល​ថ្ងៃ។

៣ ការគេងប្រកបដោយគុណភាព គេងច្រើនម៉ោងនេះមិនមានន័យថា អ្នកបានសម្រាកគ្រប់គ្រាន់​ទេ ប្រសិន​បើការ​គេង​មិនមាន​គុណភាពដដែលនោះ។ មានការស្រាវជ្រាវមួយចំនួនដែលគាំទ្រ​ថា​ នៅពេល​គេង​មិនបានគ្រប់គ្រាន់ វា​អាចធ្វើ​ឲ្យ​រាងកាយមានភាពធន់នឹង​អាំងស៊ុយលីន ប៉ះពាល់ដល់ការគ្រប់គ្រង​ជាតិគ្លុយកូស ​ប៉ុន្តែជាក់ស្តែងប្រសិនបើមិនបានសម្រាក​គ្រប់គ្រាន់ ​វា​នឹង​ដុត​បំផ្លាញ​ថាមពល​តិចជាងមុន។

៤ កុំ​ប្រើ​ជាតិ​កាហ្វេអ៊ីន​ដើម្បី​បង្កើន​ថាមពល ជាតិ​កាហ្វេអ៊ីនជួយ​រំញោចភាពរឹង​មាំក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ។ នៅ​ពេលពេលវេលាកន្លងផុតទៅ ថាមពលរបស់អ្នក​នឹងធូរស្រាល​បន្តិចម្តង ៗ ប៉ុន្តែនេះ​មិនមានន័យថា​ មិនអាចផឹកកាហ្វេបានទេ។ គ្រាន់​តែកុំផឹកច្រើនពេក​ ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ញ៉ាំ។

៥​ បង្កើនការធ្វើលំហាត់ប្រាណ ការ​ធ្វើលំហាត់ប្រាណបន្ថែមពីលើការជួយឲ្យរាងកាយ​មានសុខភាព​ល្អ វាក៏ជួយជំរុញ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ​មានថាមពលនិងសកម្មហើយរាងកាយ​បញ្ចេញ​អរម៉ូន​សុភមង្គល។ វាក៏ជួយរំញោចការបូមឈាម​ឲ្យ​ចរាចរបានល្អ ដែលអនុញ្ញាត​ឲ្យ​កោសិកាក្នុងរាងកាយទទួលបាន​ឈាមពេញលេញ​ និងជះឥទ្ធិពលដល់ការគ្រប់គ្រង​អាំងស៊ុយលីន ធ្វើឲ្យ​កម្រិត​ជាតិស្ករ​នៅ​ក្នុង​ឈាម​មាន​ស្ថេរភាព។

៦ ការគ្រប់គ្រងស្ត្រេស ប្រសិនបើ​តានតឹងខ្លាំង ​អ្នកអាច​មានអារម្មណ៍​អស់កម្លាំង​និងបាត់បង់ថាមពល។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្រេស​ក៏ប៉ះពាល់ដល់គុណភាព​ដំណេកផងដែរ។ នៅពេលអ្នកមិនមានអារម្មណ៍ងងុយគេង​ ត្រូវគ្រប់គ្រងកម្រិតស្ត្រេស​ ដើម្បីកុំធ្វើ​ឲ្យ​រំខានដល់ជីវិតរបស់អ្នក​​ ដូចជាធ្វើការងារ​ ស្ដាប់​តន្ត្រី គេងយ៉ាងហោចណាស់ ៧-៩ ម៉ោង ជួយ​កាត់បន្ថយ​កម្រិតអរម៉ូន cortisol និង​ស្ត្រេស។ គន្លឹះទាំងអស់​នេះ គឺស្ថិតនៅក្នុងរបៀបដែល​អ្នក​ជ្រើសរើស​យកមួយ ដែលសក្ដិសមនឹងខ្លួនអ្នក។

៧ ថែរក្សា​ខ្លួន សុខភាព​ផ្លូវកាយ​និងផ្លូវចិត្ត​ល្អឬអាក្រក់ គឺ​ស្ថិត​នៅក្នុងការថែទាំខ្លួនឯង។ ថាមពលដែលធ្វើ​ឲ្យ​យើងមាន​ជីវិតបានមកពី ២ ផ្នែក គឺថាមពលរាងកាយ និងផ្លូវចិត្ត។ ប្រសិនបើមានអារម្មណ៍​ថា​នឿយហត់ ​អ្នកត្រូវកំណត់អត្តសញ្ញាណ​ ។ ប្រសិនបើអ្នកត្រូវការថាមពលរាងកាយព្រោះអ្នកឃ្លាន ចូរទៅរកអ្វីដែលមាន​ប្រយោជន៍​ហូប ងងុយដេកក៏ដេកទៅ​ ហត់នឿយក៏សម្រាក ផឹកទឹកដើម្បីឲ្យរាងកាយមានជាតិទឹក​គ្រប់គ្រាន់។

សូមព្យាយាមដើរ​ ដើម្បីស្រូបយកខ្យល់អាកាស​បរិសុទ្ធ ឬធ្វើអ្វីដែលមានកម្លាំងកាយ ​ដើម្បីបន្ធូរភាព​តានតឹង។ ជាពិសេសកុំនៅ​ជិត​មនុស្ស​អវិជ្ជមាន​ នាំភ្លើង​នាំ​ទុក្ខមកឲ្យយើង ចូរ​ចៀសឆ្ងាយ​ មិន​ថា​ពួកគេ​ជា​ស្នេហា ​ពួក​ម៉ាក់​ជិតស្និត​ក៏ដោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គេងគ្រប់ហើយនៅតែអស់កម្លាំង មកពីធ្វើតែរឿងអស់នេះក្នុងជីវិតឲ្យក្លាយជា​ទម្លាប់

ចុចអាន៖ការស្ដាប់តន្ត្រីជាវេទមន្ត ដែលអាចផ្លាស់ប្ដូរជីវិតមួយពព្រិចភ្នែក មិនជឿអានអត្ថបទសិន!



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤ ម៉ោង មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

បទ «រំលស់ប្រពន្ធ» របស់ តន់ ចន្ទសីម៉ា កំពុងផ្ទុះ Viral ខ្លាំង ជាប់ Treding លេខ ១

ព័ត៌មានជាតិ៧ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម