Connect with us

សេដ្ឋកិច្ច

៨ខែកម្ពុជានាំចេញកសិផលបានជាង៥លាន៥សែនតោន កើនឡើងជាង ៨៩%

បានផុស

នៅ

នៅក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសសរុប ៥ ៥៤៤ ៨៩៤,៨៧ តោន ទៅកាន់ទិសដៅ ៦៦ ប្រទេសមានតម្លៃជាង៣ពាន់លានដុល្លារ កើនឡើងចំនួន ២ ៦២១ ៥៦៦,០៣ តោន ស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ដែលមានត្រឹមតែ ២ ៩២៣ ៣២៨,៨៤តោនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើហ្វេប៊ុកថា កសិផលសំខាន់ៗដែលបាននាំចេញមានដូចជាអង្ករនាំចេញមានចំនួន ៣៤៣ ៤៤៧តោន មានការថយចុះចំនួន ១០៤ ៧៥៦តោន ស្មើនឹង -២៣,៣៧% ការនាំចេញស្រូវមានចំនួន ២ ៣៨៣ ១៥០តោន កើនឡើងចំនួន ១ ១០១ ៤៣១តោន ស្មើនឹង៨៥,៩៣%។

ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ៦៣៦ ៤៩៥,៣៥តោន កើនឡើងចំនួន ១ ១៦១ ៣៦៩,៥១តោន ស្មើនឹង ៤៦,៩២% ក្នុងនោះរួមមាន ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៣ ៩០៣,១២តោន កើនឡើងចំនួន ១២,១៧%។

ដំឡូងមីស្រស់មានចំនួន ៤៦៩ ៣០០តោន ថយចុះចំនួន -៤,៦៦% ម៉្សៅដំឡូងមីមានចំនួន ១៨ ៧០១,០៤តោន កើនឡើងចំនួន ៦,៣៦% កាកសំណល់ដំឡូងមីមានចំនួន ៥ ៦៦៣,៥០តោន ថយចុះចំនួន -៣៤,២៥% គ្រាប់ស្វាយចន្ទីមានចំនួន ៨៧៦ ៥២១,១៩តោន កើនឡើងចំនួន ៣៤០,៦១% គ្រាប់ពោតមានចំនួន ១៥២ ២០៤,១៩តោន ថយចុះចំនួន -២១,៣៨% គ្រាប់សណ្តែកបាយមានចំនួន ២៣ ២៣០តោន កើនឡើងចំនួន ៤៩៨,៧៧% គ្រាប់សណ្តែកសៀងមានចំនួន ១៩ ៨៨០,០៤តោន កើនឡើងចំនួន ១០០%  ផ្លែចេកស្រស់មានចំនួន ៣១០ ១៨៣,២៨តោន កើនឡើងចំនួន ៥៦,៧៩%។

ផ្លែស្វាយស្រស់មានចំនួន ១៦៣ ៨២៨,៥៥តោន កើនឡើងចំនួន ២៥១,០៣% ដំណាប់ស្វាយមានចំនួន ១៤ ០៨៧,២៨តោន កើនឡើងចំនួន ១៩៥,៩៥% ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២តោន កើនឡើងចំនួន ៧៩,០៤% ដូងប្រេងមានចំនួន ៣៧ ៨៣៦,៦៩តោន កើនឡើងចំនួន ៤,៣២% ម្រេចមានចំនួន ២៤ ៨៤៧,៤៥តោន កើនឡើងចំនួន ៥៥១,៧៣% ថ្នាំជក់មានចំនួន ១ ៨៩៩,៧៥តោន ថយចុះចំនួន -៦២,១៨%។

ម្ទេសស្រស់មានចំនួន ៧១ ២៩៧,១២តោន កើនឡើងចំនួន ៤៣,៣៨% ម្ទេសក្រៀមមានចំនួន ១ ៣២០,២៣តោន ថយចុះចំនួន -១១,៩៨% និង ផលិតផលចំនួន ៧១មុខ ផ្សេងទៀតមានចំនួន ១២២ ៧៣៧,៣៣តោន។

លោក វេង សាខុន បានឱ្យដឹងទៀតថា ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៨ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ៣ ២៣២ ៤៤៥ ៧៦៧ដុល្លារអាមេរិក ដែលក្នុងនោះការនាំចេញអង្ករមានចំនួន ២៩១ ៩២៩ ៩៥០ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ៣៩៣ ២១៩ ៧៥០ដុល្លារអាមេរិក និង ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៥៤៧ ២៩៦ ០៦៧ដុល្លារអាមេរិក។

លោក​រដ្ឋមន្ត្រីបានបញ្ជាក់ថា ការនាំចេញកសិផលសរុបក្នុងរយៈពេល៨ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧%៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព១០ នាទីutes មុន

៤​វិធី​ងូត​ទឹក​ឲ្យ​ត្រឹម​ត្រូវ​ មិន​បាច់​បារម្ភ​ខ្លាច​ស្លាប់​ភ្លាមៗ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានជាតិ១៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម