កីឡា
កីឡាករ និងក្រុមសិល្បករ ត្រៀមទទួលទង់ស៊ីហ្គេមនៅវៀតណាម ចាក់វ៉ាក់សាំងដូសទី៣
ថ្នាក់ដឹកនាំមន្ត្រីកីឡា គ្រូបង្វឹកកីឡាករ កីឡាការិនី រួមនឹងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន៦៧៣នាក់ ដែលត្រៀមចូលរួមសម្តែងក្នុងពិធីទទួលទង់ស៊ីហ្គេមនៅវៀតណាម នាឆ្នាំ២០២២ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី៣ ឬដូសជំរុញ ប្រភេទ AstraZeneca កាលពីថ្ងៃទី១ ខែកញ្ញានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាករ កីឡាការិនី ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬ ដូសជំរុញនេះ មកពី ៣៧ សហព័ន្ធកីឡាជាតិ ដែលមានចំនួន ៥៤៩នាក់។ ក្រុមការងារនៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មានចំនួនចំនួន ៧២នាក់និងបុគ្គលិកប្រចាំការនៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ៥២នាក់ សរុបមានចំនួន៦៧៣នាក់។

ការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កីឡាករកីឡាការិនី នៅមិនទាន់បញ្ចប់នៅឡើយទេ ពិសេសកីឡាករ កីឡាការិនីជម្រើសជាតិថ្នាល ដែលមានអាយុពី១២ ដល់ក្រោម១៨ឆ្នាំ ដែលទើបតែនឹងបញ្ចប់ការចាក់ដូសទី២ កាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅនេះ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តការរវាងគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ជាមួយនឹងក្រុមការងារចាក់វ៉ាក់សាំងនៃក្រសួងការពារជាតិ៕
អត្ថបទ៖ វិសិទ្ធ


-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?