ព័ត៌មានអន្ដរជាតិ
Pfizer ចាប់ផ្តើមផ្តល់ថ្នាំលេបសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
ប្រភពពីគេហទំព័រ SKY បានឱ្យដឹងថា ក្រុមហ៊ុន Pfizer-Biotech បានចាប់ផ្តើមការពិសោធន៍ព្យាបាលអ្នកជំងឺកូវីដ-១៩ តាមរយៈថ្នាំលេប ឈានដល់ដំណាក់កាលចុងក្រោយហើយ។
ក្រុមហ៊ុនឱសថអាល្លឺម៉ង់មួយនេះថ្លែងថា ខ្លួនកំពុងចាប់ផ្តើមផ្តល់ការព្យាបាលប្រឆាំងនឹងមេរោគកូវីដ-១៩ តាមរយៈថ្នាំគ្រាប់ ចំពោះអ្នកជំងឺពេញវ័យដែលមិនសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយវាត្រូវបានឱ្យឈ្មោះថា PF-07321332 ។
ប្រភពដដែលបន្តថា ការសាកល្បងក្នុងពេលពាក់កណ្តាលនៃដំណាក់កាលចុងក្រោយរបស់ក្រុមហ៊ុន Pfizer មានអ្នកចូលរួមស្មគ្រចិត្តចំនួន ១១៤០ នាក់។ ពួកគេកំពុងសិក្សាឱ្យអ្នកស្មគ្រចិត្តទាំងនោះប្រើវិធីព្យាបាលរួមគ្នារវាងថ្នាំ PF-07321332 ជាមួយនឹងថ្នាំប្រឆាំងវីរុសមួយប្រភេទទៀតគឺ ritonavir ។ ប៉ុន្តែថ្នាំនេះប្រើក្នុងកម្រិតទាបប៉ុណ្ណោះ។
ក្រុមហ៊ុនសង្ឃឹមថា ថ្នាំ PF-07321332 នឹងរារាំងសកម្មភាពរបស់អង់ហ្ស៊ីមសំខាន់ដែលជាភ្នាក់ងារចម្លងវីរុស និងជួយបញ្ឈប់មេរោគមុនពេលវាវិវត្តខ្លួនក្នុងរាងកាយមនុស្ស។
ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ថ្នាំនេះនឹងដាក់ការស្នើសុំអនុញ្ញាតឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗខាងមុខ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រៅពីវ៉ាក់សាំង ថ្នាំគ្រាប់៤ប្រភេទនេះ អាចជាអាវុធរបស់ពិភពលោកក្នុងការកម្ចាត់កូវីដ
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត សិក្សាយកពិសពស់វែក ទៅផលិតថ្នាំ ប្រឆាំងកូវីដ
ចុចអាន៖ ការសិក្សា៖ កុមារមួយចំនួនបន្តចេញរោគសញ្ញាកូវីដជិត ៤ខែ ក្រោយជាសះស្បើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់