KPT+
ឧបករណ៍តេស្តរួចជាសំរាមឆ្លង កុំបោះចោលផ្ដេសផ្ដាស ប្រយ័ត្នរាលដាលវីរុសដល់អ្នកជុំវិញ
បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យធ្វើតេស្តរកមេរោគកូវីដ -១៩ តាមរយៈឧបករណ៍ធ្វើតេស្តរហ័សដោយខ្លួនឯងនៅផ្ទះ វាក្លាយជារឿងងាយស្រួល ក្នុងការធ្វើតេស្តរកមេរោគនេះ ហើយក៏មិនបាច់ប្រថុយប្រជ្រៀតជាមួយហ្វូងមនុស្សដូចមុនទេ។
ប៉ុន្តែតើអ្នកដឹងទេថា ឧបករណ៍តេស្តនេះ បន្ទាប់ពីប្រើរួចនឹងក្លាយជា“ សំរាមឆ្លង”។
អនុសាសន៍ ៣ ជំហានងាយៗ ដើម្បីអនុវត្ត បន្ទាប់ពីប្រើឧបករណ៍តេស្តរហ័សរួចរាល់។
ខាងក្រោមនេះ ជារបៀបបោះចោលឧបករណ៍តេស្តរហ័សតាមវិធីត្រឹមត្រូវ មុនចាកចេញពីជំងឺ ៖
១ សម្លាប់មេរោគ
បន្ទាប់ពីយើងបានបញ្ចប់ការធ្វើតេស្តរកមេរោគកូវីដតាមរយៈ អង់ទីហ្សែន Rapid Test ឬ អង់ទីហ្សែន SD Biosensor ទោះបីជាម៉ាស៊ីនបង្ហាញថា យើងមានសុវត្ថិភាពឬរកឃើញមានឬអត់ក៏ដោយ មុននឹងដាក់វាចូលក្នុងថង់សំរាម ត្រូវតែសម្លាប់មេរោគជាមួយអាល់កុលឬសារធាតុ bleach ជាមុនសិន ដើម្បីបង្កើតការជឿជាក់លើភាពស្អាត មុននឹងទៅដល់ដៃអ្នកប្រមូលសំរាម។
២ ដាក់ដោយឡែកពីគ្នា
សូម្បីតែយើងបានបាញ់អាកុលលើឧបករណ៍តេស្តរួច និងបានប្រាកដចិត្តថាវាគ្មានមេរោគ ប៉ុន្តែវាមិនមែនត្រូវបានគេចាត់ទុកថាជាកាកសំណល់ទូទៅឡើយ។ ការបោះចោលទៅក្នុងធុងសំរាមតែមួយ ជាមួយសំណល់ក្រដាស សំណល់អាហារ បើទោះបីគ្មានមេរោគឬស្អាតប៉ុណ្ណាក៏ដោយ វានៅតែជាឧបករណ៍ដែលមានមេរោគ។
បន្ទាប់ពីប្រើរួច សូមដាក់វានៅថង់មួយដាច់ដោយឡែកផ្សេងគ្នា ហើយចង់មាត់ថង់ឲ្យជាប់បានល្អ។ សរសេរនៅផ្នែកខាងមុខនៃថង់នោះថា ជា“ កាកសំណល់ឆ្លង” ហើយបន្ទាប់មក ដាក់វាដោយឡែកពីគ្នានៅកន្លែងប្រមូលសំរាមទូទៅ។ យកមកទម្លាក់នៅក្នុងធុងសំរាម ដែលកំណត់ជាពិសេស សម្រាប់កាកសំណល់ឆ្លង។
៣ លាងសម្អាតដៃរបស់អ្នក
បន្ទាប់ពីបញ្ចប់បេសកកម្មដើម្បីធ្វើតេស្តរកមេរោគហើយ បោះវាចោលក្នុងធុងសំរាមឆ្លង ពេលត្រលប់មកផ្ទះវិញ សូមលាងដៃរបស់អ្នកភ្លាមៗ ជាមួយសាប៊ូនិងទឹក។
កូវីដ ១៩ គឺជាជំងឺដ៏គ្រោះថ្នាក់ ដែលមនុស្សគ្រប់រូបមិនចង់ជួបឡើយ។ ដូច្នេះមនុស្សដែលមិនមានកិច្ចការសំខាន់ត្រូវចេញក្រៅ សូមនៅផ្ទះ ហើយកាត់បន្ថយការជួបមនុស្សដើម្បីសុវត្ថិភាព៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើតេស្តរហ័សរកកូវីដដោយខ្លួនឯង ចុះក្នុងករណីវិជ្ជមានគួរធ្វើយ៉ាងម៉េច?
ចុចអាន៖ឧបករណ៍តេស្តរហ័ស ២ ប្រភេទ ទុកដាក់មិនស្រួលអាចបាត់បង់គុណភាពនិងប្រសិទ្ធភាព ខាតលុយចោលទទេ
ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ