Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌពោធិ៍សែនជ័យ៖ ពលរដ្ឋណាមិនសុខចិត្តរឿងរុះរើ​ សំណង់រំលោភចំណីផ្លូវ ឱ្យប្ដឹងលោក កុំប្តឹងអ្នកចុះអនុវត្ត

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកប៉ាង លីដា ជាអភិបាលរងខណ្ឌ បានចុះរុះរើសំណង់ដែល​បងប្អូនប្រជាពលរដ្ឋសង់រំលោភលើចំណីផ្លូវ ចំណីប្រឡាយទួលពង្រទី១។ ការរុះរើនេះត្រូវបានប្រជាពល​រដ្ឋខឹងសម្បានឹងលោកប៉ាង លីដា យ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងថា សូមឱ្យបងប្អូនប្រជាពលរដ្ឋកុំខឹង និងលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រោះរូបលោកជាអ្នកបញ្ជាឱ្យចុះរុះរើ។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីបើកការរដ្ឋានបុក ប្រឡាយទួលពង្រទី១ កាលពីថ្ងៃទី ១ ខែកញ្ញា ម្សិលមិញ។ លោកអភិបាលខណ្ឌរូបនេះបានបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការបម្រើប្រជាពលរដ្ឋ ធ្វើត្រូវបានត្រឹមរួចខ្លួន តែបើធ្វើខុសត្រូវដកបុណ្យសក្តិ អស់តួនាទីនឹងត្រូវជាប់គុកថែមទៀត។

លោកថា មុននឹងបានមកធ្វើជាមន្ត្រីមិនមែនដោយសារតែការប្រើកម្លាំងទៅវាយទៅរុះរើផ្ទះសំបែងរបស់គេនោះទេ។ ផ្ទុយទៅវិញមុននៃការចុះរុះរើនេះ អាជ្ញាធរយើងបាន បានជូនដំណឹងជាច្រើនលើកច្រើនសារហើយ ។

បន្ទាប់មកលោកមេភូមិ ក្រុមប្រឹក្សាសង្កាត់ ចៅសង្កាត់បានដើរប្រាប់ប្រជាពលរដ្ឋដែលស្នាក់នៅមិនស្របច្បាប់លើចំណីផ្លូវឬចំណីប្រឡាយអប់រំណែនាំជារឿយៗថែមទៀត។ប៉ុន្តែពួកគាត់មិនព្រមស្ដាប់ឡើយ ចុងក្រោយទើបយើង សម្រេច ប្រើវិធានការច្បាប់ក្នុងការទប់ស្កាត់និងដោះស្រាយ ដើម្បីប្រយោជន៍សាធារណៈ។

លោក ហែម ដារិទ្ធ ក៏បានសំដែង ការអរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅអមសងខាងប្រឡាយទួលពង្រទី១ ក្នុងសង្កាត់ចោមចៅទី១ ដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរ ដោយការរស់នៅផ្ទះសំបែងដែលមិនសង់រំលោភលើប្រឡាយរដ្ឋ។

លោកបន្តថា បន្ទាប់ពីបុកស៊ីផាយប្រឡាយទួលពង្រទីមួយនេះរួច ប្រជាពលរដ្ឋដែលរស់នៅតាមប្រឡាយ​ទួល​នេះនិងមានភាពងាយស្រួលក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃឡើងវិញ ត្បិតថាកន្លងមកមានការលំបាកបន្តិចក៏ពិតមែនដោយសារតែដំណើរការនៃការសាងសង់ស្ពានជាច្រើនកន្លែងឆ្លងកាត់ប្រឡាយ ហើយមកដល់ថ្ងៃនេះអាជ្ញាធរបានបើកការដ្ឋានបុកស៊ីផាយជញ្ជាំងប្រឡាយបន្ថែមទៀត ដើម្បី​ទប់កុំឱ្យដីបាក់​ខូចចូលក្នុងប្រឡាយ ហើយម្យ៉ាងទៀត វាក៏បានលើកសោភ័ណភាពបរិស្ថានចំពោះការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះផងដែរ។

លោកហែម ដារិទ្ធ បានរំឭកប្រជាពលរដ្ឋថា សូមកុំព្យាយាមប្រើយុទ្ធសាស្ត្រឈ្នះបានដី ចាញ់បានលុយ។ លោកថា វាគ្មានទេ ដែលយកលុយរដ្ឋទៅទិញដីរដ្ឋនោះ ការដោះដូរសំណង ខ្លះជូនប្រជាពលរដ្ឋ ចំពោះផល​ប៉ះពាល់ក្នុងការកសាងផ្លូវឬប្រឡាយនេះគឺសងខ្លះៗទៅលើសំណង់ដែលសង់រួចហើយតែប៉ុណ្ណោះ ពោល​គឺជួយសម្រួលដល់ការរស់ឬតែប៉ុណ្ណោះ។

មិនមានន័យថា យកលុយរដ្ឋទៅទិញដីរដ្ឋវិញនោះទេ ពីព្រោះបងប្អូនបានសង់សំណង់ខុសច្បាប់នៅលើ​ដី​សាធារណៈរបស់រដ្ឋ។

លោកហែម ដារិទ្ធ បានបញ្ជាក់ ប្រឡាយទួលពង្រទី១នេះ បានដើរតួនាទីដ៏សំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ ៤ ចូលមកក្នុង ប្រឡាយបារាំង ឆ្លងកាត់ប្រឡាយទួលពង្រមួយនេះរួចហូរធ្លាក់ចូលទៅក្នុងប្រឡាយ​លូប្រាំ និងប្រឡាយហារ រហូតដល់ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស​

ជីវិតកម្សាន្ដ៤ នាទីutes មុន

ណុប ដាណេ ៖ ទំពាំងដ៏ល្អរបស់កម្ពុជា ក្នុងវិស័យរ៉េប “ព្រះអាទិត្យ ព្រះចន្ទ”

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តើស្ថាប័ន​ CIO ជាអ្វី និងថាតើ​ហេតុអ្វី​ទើប​ លោក Yoon មិនសហការជាមួយ ​ខណៈ​អ្នកគាំទ្រ​Yoon កើន​ឡើងយ៉ាងឆាប់រហ័ស​​?​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ឥណ្ឌូណេស៊ី​សន្សំថវិការដ្ឋ ១,២ ប៊ីលានដុល្លារ ដោយ​កាត់បន្ថយការចំណាយ​ធ្វើដំណើររបស់​មន្រ្តី

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់លើប្រភពទឹកស្រូវរដូវប្រាំងរបស់ប្រជាកសិករ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ត្រឹម ២៥ ម៉ោង “ថីអ្ហែងថី” របស់លោក G-Devith មានអ្នកទស្សនា ១០ លានដង បំបែកកំណត់ត្រាដើមឆ្នាំ ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់ ដុតផាវលេងមិនប្រយ័ត្ន ផ្ទុះបែកប្រអប់ដៃម្ខាង នៅខេត្តមណ្ឌលគិរី

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម