Connect with us

KPT+

សីតុណ្ហភាពឡើងចុះឥតឈប់ឈរ ពណ៌អាវដែលយើងរើសពាក់ ក៏អាចជួយប្រឆាំងនឹងកម្ដៅថ្ងៃបានដែរ

បានផុស

នៅ

អាកាសធាតុម្ដងក្ដៅម្ដងត្រជាក់ ហើយការពាក់ម៉ាសយូររាប់ម៉ោង កាន់តែធ្វើឲ្យរាងកាយខ្សោះជាតិទឹក។ ដោយសារស្ថានភាពកូវីដ ១៩ យើងមិនអាចដកម៉ាសចេញពីមុខបានទេ អ្វីដែលអាចជួយ​ឲ្យ​ត្រជាក់បានគឺពណ៌​អាវ។ ពណ៌​របស់អាវ​ ​បន្ថែមពីលើការជួយលើកស្ទង់​អារម្មណ៍​ និង​ជួយ​ការពារ​ការ​ឡើង​កំដៅ​លើរាងកាយ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Toshiaki Ichinose អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិ​សម្រាប់ការសិក្សាបរិស្ថាន ​បាន​ធ្វើការ​ពិសោធន៍​ដើម្បី​ប្រៀបធៀបការប្រែប្រួលសីតុណ្ហភាពផ្ទៃ ដោយប្រមូលអាវយឺត​ដែលផលិត​ពីសម្ភារៈដូចគ្នា​ មាន ៨ ពណ៌ផ្សេងគ្នា​គឺ លឿង ក្រហម ស ស្វាយ ខៀវ ប្រផេះ បៃតងចាស់ និងពណ៌ខ្មៅ​ ដោយរៀប​ទៅខាងក្រៅ​ស្ទើរតែគ្មានខ្យល់។

សីតុណ្ហភាព​ក្នុងកំឡុងពេលពិសោធន៍គឺ ៣០ អង្សាសេ។ បន្ទាប់ពីការប៉ះពាល់​នឹងពន្លឺព្រះអាទិត្យ​រយៈពេល ៥ នាទី សីតុណ្ហភាពផ្ទៃរបស់អាវ​បានផ្លាស់ប្តូរយ៉ាងខ្លាំង។

ពណ៌សីតុណ្ហភាពទាបបំផុតគឺ​ពណ៌ស​និង​ពណ៌លឿង ​ខ្ពស់​ជាងបន្តិចគឺពណ៌ប្រផេះនិងក្រហម ​បន្ទាប់មកពណ៌ស្វាយនិង​ពណ៌ខៀវ។ ពណ៌សីតុណ្ហភាព​ខ្ពស់​បំផុតជាងគេគឺពណ៌បៃតងចាស់និងខ្មៅ ដោយមាន​សីតុណ្ហភាព​លើសពី ៥០ អង្សាសេ។

ហេតុអ្វី​បាន​ជា​ពណ៌​អាវ​ប៉ះពាល់​ដល់​សីតុណ្ហភាពផ្ទៃ?

នេះដោយសារតែ​អត្រាដែល​វត្ថុមួយ ឆ្លុះបញ្ចាំងពីថាមពល​ដែល​បញ្ចេញ​ដោយ​ព្រះអាទិត្យ​ ប្រែប្រួល​តាម​ពណ៌។ ថាមពល​រស្មី​ដែល​មិនត្រូវបានឆ្លុះ​បញ្ចាំង ​ត្រូវបាន​ស្រូប​យក​និង​ជំនួស​ដោយ​កម្ដៅ។ ដូច្នេះ​ពណ៌​ដែល​ឆ្លុះ​បញ្ចាំង​ខ្ពស់​ដូចជាស​និង​លឿង ពួកវា​រក្សា​កម្ដៅ​បាន​តិច​ជាង​ពណ៌​ដែល​ឆ្លុះ​បញ្ចាំង​ទាប​ ដូចជាខ្មៅ​ និង​បៃតងចាស់។ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឡើង​កម្ដៅ​ សូម​ជ្រើសរើស​ពណ៌​ដែល​ឆ្លុះ​បញ្ចាំង​ពី​ពន្លឺ​ខ្ពស់​និង​មិន​រក្សា​កម្ដៅ​ទុក​ក្នុង​អាវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជាការពិតដែលថា អាកាសធាតុត្រជាក់ កាន់តែធ្វើឲ្យវីរុសកូវីដ ងាយឆ្លង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

​ប៉ាឡេស្ទីន​បដិសេធ​ទទួល​យក​កុងតឺន័រដឹកសាក​សព​៨៨​នាក់ពីអ៊ីស្រាអែល​​​ទៅហ្គាហ្សា

ព័ត៌មានជាតិ២៦ នាទី មុន

កម្ពុជា ADB និង CDRI​ ចាប់ផ្តើមបើកកិច្ចពិភ្សា​ក្នុងការសិក្សាស្រាវជ្រាវលើគម្រោង​អភិវឌ្ឍន៍នានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ទិសដៅនាពេលអនាគត ១១ ចំណុច ក្រសួងត្រៀមធ្វើកំណែទម្រង់វិស័យអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ បញ្ចប់គម្រោង CLV មិនតម្រូវឱ្យកម្ពុជាបង់ថវិកាទៅភាគីឡាវ និងវៀតណាមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ការចុះបញ្ជីអត្រានុកូលដ្ឋាន ប្ដូរពីចុះបញ្ជីដោយដៃទៅជាប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម