ព័ត៌មានអន្ដរជាតិ
ទារិកាចម្លែក កើតមកមុខចាស់ជាងម្តាយ
ស្រ្តីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីសម្រាលកូនស្រីម្នាក់ ដែលមើលទៅចាស់ជាងនាង ដោយសារតែទារិការូបនេះ កើតមកមានជំងឺកម្របំផុតមួយ។
ម្តាយអាយុ ២០ ឆ្នាំ បានស្វាគមន៍កូនស្រីរបស់នាងមកកាន់ពិភពលោកកាលពីខែមុន ប៉ុន្តែមិនយូរប៉ុន្មាន ព័ត៌មាននេះបានក្លាយជារឿងខូចចិត្ត។

ក្រុមគ្រូពេទ្យបានប្រាប់ម្តាយវ័យក្មេងរូបនេះថា កូនរបស់នាងមានជំងឺ Progeria ឬត្រូវបានគេស្គាល់ថាជារោគសញ្ញា Hutchinson-Gilford។
វាគឺជាជំងឺហ្សែនដ៏កម្របំផុតមួយ ដែលបណ្តាលឲ្យកុមារកើនអាយុយ៉ាងឆាប់រហ័ស ដោយចាប់ផ្តើមពីអាយុពីរឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា ស្ត្រីវ័យក្មេងរូបនេះបានសម្រាលកូននៅផ្ទះរបស់នាងក្នុងទីក្រុងតូច Libode នៃខេត្ត Eastern Cape ប្រទេសអាហ្វ្រិកខាងត្បូង។

ទារិការូបនេះ កើតមកមានដៃខុសពីធម្មតា និងស្បែកជ្រីវជ្រួញ។
ជាធម្មតា មនុស្សដែលកើតមកមានជំងឺ Progeria តែងតែជួបផលវិបាកនៃជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរនៅពាក់កណ្តាលវ័យជំទង់ដល់វ័យ២០ឆ្នាំ។
យ៉ាងណាក្តី មូលហេតុជាក់លាក់នៃភាពចាស់លឿន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញា Hutchinson-Gilford នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

អ្នកស្រាវជ្រាវខ្លះណែនាំថា ដំណើរការមិនប្រក្រតីនេះ គឺដោយសារតែការខូចខាតកោសិកាប្រមូលផ្តុំ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ មូលនិធិស្រាវជ្រាវជំងឺ Progeria អន្តរជាតិ បានចុះបញ្ជីកុមារនិងមនុស្សពេញវ័យសរុបចំនួន១៣១នាក់ ដែលរស់នៅជាមួយជំងឺនេះ នៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ រឿងចម្លែក! ទារកកើតមកមានក្បាលដល់ទៅ៣ ប្រជាជននាំគ្នាហៅថា “ព្រះចាប់កំណើត”

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?