ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជា សហការជាមួយអង្គការ LPN នាំយកនូវស្បៀងអាហារចែកជូនពលករខ្មែរ៦១គ្រួសារ ដែលកំពុងស្នាក់នៅជិតផ្សាររោងក្លឿ
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា តាមការអំពាវនាវរបស់បងប្អូនពលករខ្មែរ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល បានសហការជាមួយអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន៦១គ្រួសារ ដែលកំពុងស្នាក់នៅសហគមន៍២០០បន្ទប់ (ស្ថិតនៅតំបន់ជិតផ្សាររោងក្លឿ) ស្រុកអារញ្ញប្រាថេត ខេត្តសាកែវ។
បើតាមលោក កុយ គួង ខណៈពេលចុះសួរសុខទុក្ខបងប្អូនពលករខ្មែរនោះ ក្រុមការងារក៏បាននាំយកនូវស្បៀងអាហារ មានដូចជា អង្ករ ត្រីខកំប៉ុង ពងមាន់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីប្រឡាក់គ្រៀម មើមឆៃថៅ ផ្លែននោង ទឹកដោះគោ ទឹកសុទ្ធ ម៉ាស់ ថ្នាំពេទ្យសំរាប់កុមារ ទឹកអាកុលលាងដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សម្រាប់ចែកជូនពួកគាត់ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ