Connect with us

ព័ត៌មានជាតិ

ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប​ទទួល​បាន​​ក្របី​ពូជ​ជាង ១០០​ក្បាល​​​ សម្រាប់អភិរក្ស​

បានផុស

នៅ

​ឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ​​​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​​ទទួល​​ក្របីពូជ​ជាង ១២០​ក្បាល​​ សម្រាប់​ធ្វើ​ការ​អភិរក្ស​។ នេះ​បើ​តាម​ទំព័រ​ហ្វេសបុក​​លោកបណ្ឌិត​ យ៉ង់ ពៅ ​អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា។

ក្របី​ពូជទាំង​​នោះ​បាន​​មក​ពី​ការ​ឧបត្ថម្ភ​​របស់​សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ ៧២​ក្បាល ​លោក​ អូន ព័ន្ធមុន្នីរ័ត្ន ឧបត្ថម្ភក្របីចំនួន ២៧ក្បាល លោក​ ហ៊ាន សាហ៊ីប ឧបត្ថម្ភក្របីចំនួន ៥ក្បាល​ លោក​ ជូ វិជិត្ត ឧបត្ថម្ភក្របីចំនួន ៥ក្បាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ច័ន្ទ សារុន ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក​ ឯក ឆេងហួត សមាជិក​បម្រុង​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុជា ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក​ អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាល​ខេត្តកំពង់ចាម ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក​ វ៉ី សំណាង​អភិបាលនៃ​គណៈអភិបាល​ខេត្ត​កំពង់ស្ពឺ ឧបត្ថម្ភក្របីចំនួន ២ក្បាល លោក​ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ឧបត្ថម្ភក្របីចំនួន ៣ក្បាល។

គិត​ត្រឹម​​ថ្ងៃ​ទី​២ ខែ​កញ្ញា​នេះ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទទួល​បាន​ក្របី​សរុបចំនួន ១២០ក្បាល សម្រាប់ធ្វើការអភិរក្ស និងអភិវឌ្ឍពូជក្របីនៅប្រទេសកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម