ព័ត៌មានអន្ដរជាតិ
«Mu» វីរុសបំប្លែងខ្លួនថ្មីរបស់កូវីដ កំពុងស្ថិតក្នុងដំណាក់កាលតាមដាន
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣១ ខែសីហា កន្លងទៅបានលើកឡើងពីវីរុសកូវីដ-១៩ បំប្លែងថ្មីមួយមានឈ្មោះថា «Mu» ដែលវ៉ារ្យ៉ង់ប្រភេទនេះ ត្រូវបានរកឃើញដំបូងនៅប្រទេសកូឡំប៊ី កាលពីខែមករា។
WHO បានដាក់វីរុសបំប្លែងខ្លួនថ្មីនេះ ក្នុងក្រុមវ៉ារ្យ៉ង់ដែលត្រូវតាមដាន និងបាននិយាយដែរថា វាអាចមានហានិភ័យលើភាពធន់នឹងវ៉ាក់សាំងដែរ។ យ៉ាងណា ការលើកឡើងនេះ អង្គការសុខភាពពិភពលោកថាត្រូវការការសិក្សាបន្ថែមទៀត។
គិតមកដល់ពេលនេះភាគរយនៃអ្នកឆ្លងវីរុសបំប្លែងថ្មី Mu នៅលើពិភពលោក នៅមានកម្រិតទាបក៏ពិតមែន តែថាវាកំពុងតែកើនចំនួនឆ្លងនៅអាមេរិកខាងត្បូង។ បើតាមអង្គការសុខភាពពិភពលោក វីរុសបំប្លែងថ្មី Mu មានចំនួនអ្នកឆ្លងនៅលើពិភពលោកតិចជាង០,១ភាគរយ តែថាបើគិតក្នុងប្រទេសកូឡំប៊ី មានដល់ទៅ៣៩ភាគរយ និងនៅប្រទេសអេក្វាឌ័រ មាន១៣ភាគរយនៃអ្នកឆ្លងសរុប។
បច្ចុប្បន្នអង្គការសុខភាពពិភពលោកបានកំណត់ថាវីរុសបំប្លែងថ្មីចំនួនបួន ជាប្រភេទគួរឲ្យបារម្ភគឺ Alpha Beta Gamma និង Delta ក្នុងនោះមានវីរុស Alpha មានវត្តមាននៅក្នុងប្រទេសចំនួន១៩៣ និងវីរុសបំប្លែងថ្មី Delta មានវត្តមាននៅក្នុងប្រទេស១៧០។ ចំណែកវីរុសបំប្លែងខ្លួនចំនួនប្រាំផ្សេងទៀត មានទាំង Mu ផងដែរ កំពុងស្ថិតនៅក្រោមការតាមដានរបស់អង្គការសុខភាពពិភពលោក៕
ចុចអាន៖WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ