Connect with us

សុខភាព

ផឹក “តែ” រាល់ថ្ងៃ អាចបង្កើនថាមពលខួរក្បាល និងជួយឱ្យមានអាយុវែង

បានផុស

នៅ

ដំណឹងល្អសម្រាប់អ្នកចូលចិត្តផឹកតែ! ផឹកតែមួយពែងរៀងរាល់ថ្ងៃត្រូវបានគេរកឃើញថា ជួយបង្កើនថាមពលខួរក្បាល និងបង្កើនប្រសិទ្ធភាពក្នុងច្នៃប្រឌិតការងារគ្រប់ប្រភេទ។

Benefits of Drinking Tea
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Peking បានធ្វើការពិសោធន៍លើអ្នកផឹកតែជាប្រចាំ​ ហើយរកឃើញថា អ្នកទាំងនោះមានសមត្ថភាពក្នុងការគិតបានល្អប្រសើរ និងអាចដោះស្រាយបញ្ហាប្រកបដោយហេតុផលច្បាស់លាស់។

របកគំហើញនេះបង្ហាញទៀតថា ការទម្លាប់ផឹកតែមានអត្ថប្រយោជន៍ទាំងខាងការយល់ដឹងផ្នែកបញ្ញាស្មារតី ជំនួយសុខភាពរាងកាយ និងជួយឱ្យមានអាយុវែងផងដែរ។

Want to live a longer, healthier life? Drink tea every week, preferably  green tea | South China Morning Post

លោកស្រីបណ្ឌិត Lei Wang អ្នកចិត្តវិទ្យានៃសាកលវិទ្យាល័យ Peking ប្រទេសចិន ពន្យល់ថា ផឹកតែមួយពែងរាល់ថ្ងៃអាចជួយធ្វើឱ្យផ្លូវចិត្តដំណើរការល្អ ជាពិសេសរាល់ពេលប្រឈមមុខនឹងភារកិច្ចលំបាកៗ។ មិនតែប៉ុណ្ណោះ ភេសជ្ជៈនេះក៏ជួយឱ្យរាងកាយធន់ក្នុងការបំពេញកិច្ចការបានយូរ ដោយមិនងាយនឿយហត់ឡើយ។

ក្រុមអ្នកស្រាវជ្រាវបានជ្រើសរើសមនុស្សចំនួន ១០០ នាក់ដើម្បីសិក្សា ដោយបានប្រគល់ភារកិច្ចឱ្យពួកគេបំពេញ និងឱ្យពួកគេដោះស្រាយបញ្ហាមួយចំនួន ដែលបានកំណត់កម្រិតពិបាកផ្សេងៗគ្នា។

Those Who Regularly Drink Tea Have Healthier Brains, Says Research | Masala

ក្រោយការតាមដាន អ្នកស្រាវជ្រាវរកឃើញថា អ្នកផឹកតែជាប្រចាំទទួលបានលទ្ធផលល្អប្រសើរជាងអ្នកផឹកម្តងម្កាល ថែមទាំងអាចច្នៃប្រឌិតបានល្អផងដែរ។ ទោះយ៉ាងណាអត្ថប្រយោជន៍នៃទឹកតែមួយពែង មានអត្ថប្រយោជន៍តិចតួចប៉ុណ្ណោះ ពេលបញ្ហាប្រឈមនឹងការដោះស្រាយនៅកម្រិតពិបាកខ្លាំង។

ត្បិតតែយ៉ាងនេះ លទ្ធផលជាក់ស្តែងបញ្ជាក់ថា ផឹកតែជំនួយគំនិតក្នុងការងារច្នៃប្រឌិត ព្រមទាំងជួយបង្កើនកម្លាំង មិនងាយហត់នឿយនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ការស្រាវជ្រាវ៖ ផឹកកាហ្វេមួយកែវក្នុងមួយថ្ងៃ កាត់បន្ថយហានិភ័យ ធ្លាក់ខ្លួនឈឺកូវីដ ប៉ុន្តែសាច់ ២ប្រភេទ បង្កើនឱកាសឈឺធ្ងន់

ចុចអាន៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃតែ «ស្លឹកម្រុំ»​ សម្រាប់សុខភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ៧ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១៥ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម