សេដ្ឋកិច្ច
កម្ពុជាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌល ជាតិបណ្ដុះធុរកិច្ចថ្មី តម្លៃ៣លានដុល្លារ
មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ដែលជាជំនួយរបស់សាធារណរដ្ឋកូរ៉េបានត្រូវបើកការ ដ្ឋានសាងសង់នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។ មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងសាកវិទ្យាល័យភូមិន្ទភ្នំពេញមានកម្ពស់៣ជាន់ហើយនឹងបញ្ចប់នៅដើមឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកាជាង ២,៧ លាន ដុល្លារអាមេរិក។ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា(NICC) ជាកន្លែងបណ្តុះបណ្តាលនិងផ្តល់ប្រឹក្សាដល់និស្សិតនិងយុវជនកម្ពុជាដើម្បីជួយពួកគេបញ្ចេញសក្កានុពលរបស់ពួកគេឆ្ពោះទៅយុគសម័យឌីជីថលនិងជាកន្លែងជួបជុំរវាងវិនិយោគិននិងនិស្សិតឬសហគ្រិនវ័យក្មេងនាពេលអនាគតនោះ។
លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានិងបណ្ឌិត ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ ជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) ប្រព្រឹត្តទៅក្រោមអធិបតីភាព ។
លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកឱកាសនិងវិសាលភាពនៃអត្ថប្រយោជន៍សេដ្ឋ កិច្ចនៅក្នុងវិស័យឌីជីថលដែលមានសក្តានុពលមិនត្រឹមតែក្លាយជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេតែថែមទាំងជួយលើកកម្ពស់ផលិតភាពនៅក្នុងប្រទេសពលរដ្ឋនិង អាជីវកម្ម។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ KOICA និង KPC ដែលបានផ្តល់ជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការបង្កើតមជ្ឈមណ្ឌលជាតិ បណ្តុះធុរកិច្ចថ្មីនៃកម្ពុជា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
លោកបណ្ឌិត ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូ ODA សំខាន់ៗរបស់ប្រទេសកូរ៉េ។
ប្រទេសកូរ៉េបានចាប់ផ្តើមភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ តាមរយៈជំនួយមនុស្សធម៌ផ្សេងៗ ។ ឥឡូវនេះភាពជាដៃគូ ODA របស់យើងបានពង្រីកទៅជាគម្រោងចំនួន ៦៩ ដែលគ្របដណ្តប់លើវិស័យធំ ៗ ដូចជាវិស័យអប់រំវិស័យឧស្សាហកម្ម សុខភាព បច្ចេកវិទ្យា និងវប្បធម៌។
លោកសង្ឃឹមថា គម្រោងនេះនឹងក្លាយជាគម្រោងគំរូដ៏ល្អមួយសម្រាប់ការសហការរវាងវិស័យឧស្សាហកម្មនិងវិស័យអប់រំនៅប្រទេសកម្ពុជា ។ លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូតកូរ៉េបានបន្ថែមទៀតថាៈគម្រោងនេះនឹងក្លាយជាគំរូដ៏ល្អនៃកិច្ចសហការពាណិជ្ជកម្មប្រកបដោយជោគជ័យរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ៕
អត្ថបទ៖ណារី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ