Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះយកសំណាកលើអា ជីវករផ្សារធំថ្មី​លើកទី២ចំនួន​៤៤១នាក់ អវិជ្ជមានទាំងអស់

បានផុស

នៅ

អាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចុះសហការជាមួយប្រធានគណៈកម្មការផ្សារធំថ្មីបានរៀបចំកន្លែងដើម្បីឲ្យក្រុមគ្រូពេទ្យចុះយកសំណាកលើក​ទី២ទៅលើបងប្អូនប្រជាពលរដ្ឋជាពិសេសអាជីវករដែលមានការសង្ស័យនៅទីតាំងចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័ត ផ្សារធំថ្មី មានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ​២០២១​នេះការចុះយកសំណាកលើកទី២ដោយគ្រូពេទ្យTidaនេះដែរលើបងប្អូនអាជីវករចំនួន​៤៤១​នាក់ក្នុងនោះប្រុសចំនួន១៣៧នាក់និងស្រី៣០៤ (លទ្ធផលគឺអវិជ្ជមានទាំងអស់គ្នា)។

សូមរំឭកថា កាលល្ងាច ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១គ្រូពេទ្យ បានចុះមកសហការ ជាមួយអាជ្ញាធរខណ្ឌដូនពេញ និងគណៈកម្មការផ្សារ ចុះយកសំណាកលើអាជីវករដែល លក់ ម្ហូបអាហារហូបចុក ប៉ែកខាងលិច ក្រោយពីមានអ្នកជំងឺបំប្លែងថ្មី Delta ចំនួន ៥ នាក់ ធ្លាប់បានចេញចូល។

ការយកសំណាក លើកទី១ទៅលើ បងប្អូន អាជីវករនាពេលនោះមាន ចំនួន ៣៥៦ នាក់ ហើយ ក្នុង ចំនួន នេះ​ ក្រុមគ្រូពេទ្យ រកឃើញអ្នកមាន វិជ្ជមាន កូវីដ-១៩ តែម្នាក់ប៉ុណ្ណោះ។ អ្នកវិជ្ជមានកូវីដម្នាក់នេះគាត់ជា អ្នកស៊ីឈ្នួល លក់ គ្រឿងសមុទ្រ ឱ្យគេនៅបរិវេណលក់ បន្លែ ត្រី សាច់។

ជជាមួយគ្នានោះដែរលោកស្រីប៉ុន ដានី អភិបាលរដ្ឋាករស្វយ័ត្នផ្សារធំថ្មីបានបញ្ជាក់ថា ផ្សារធំថ្មី មិនត្រូវ បាន បិទខ្ទប់នោះទេគឺនៅរក្សាការលក់ដូរដដែល (អ្នកដែលពាក់ព័ន្ធគឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខា​ភិបាលធ្វើចត្តាឡីស័ក២១ថ្ងៃ)។

ចំណែកតូបរបស់គាត់គឺត្រូវបាញ់ថ្នាំសម្លាប់មេរោគគឺអនុញ្ញាតឲ្យក្រុមគ្រួសារមកលក់ដូរដដែល។

លោកស្រីបញ្ជាក់ទៀតថាគណៈកម្មការផ្សារ បាននឹងកំពុងអនុវត្ត យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះវិធានការពារ របស់ ក្រសួងសុខាភិបាលពិសេសគឺការអនុវត្ត ៣ កុំ និង ៣ ការពារ របស់សម្តេចតេជោហ៊ុន សែន៕

អត្ថបទៈ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម