KPT+
ប្រុងប្រយ័ត្ន ជែលឬអាល់កុលអាចគ្មានប្រសិទ្ធភាពឬហួត ខណៈប្រើក្នុងរយៈពេល ២៨ ថ្ងៃ ក្រោយបើករួច
ទឹកលាងដៃគឺជារបស់ដែលមិនអាចខ្វះបានក្នុងកំឡុងពេលមានជំងឺកូវីដ ១៩ ព្រោះយើងត្រូវការយកវាទៅដាក់ក្នុងកាបូបជាប់ជានិច្ច។
ប៉ុន្តែតើអ្នកដឹងទេថាជែលឬអាកុលនៅក្នុងដបដែលយើងបើកគម្របប្រើលើកដំបូងរួច ក៏មានកាលបរិច្ឆេទផុតកំណត់ផងដែរ។
ជែលនិងអាល់កុលជាមួយនឹងការវេចខ្ចប់បិទគម្រប នៅពេលដែលបើកប្រើរួច គឺមានរយៈពេលត្រឹម ២៨ ថ្ងៃប៉ុណ្ណោះ។ ព្រោះកំហាប់នឹងចុះទាប ដូច្នេះបើសិនហួសកំណត់រយៈពេលនោះ វាមិនមានប្រសិទ្ធភាព អាចសម្លាប់មេរោគបានទៀតទេ។
ប្រុងប្រយ័ត្ននិងរបៀបប្រើជែលលាងដៃកុំឲ្យខាតប្រាក់កាស
១ មិនថាជែលឬអាកុល ប្រសិនបើលើសពី ២៨ ថ្ងៃអ្នកគួរតែប្តូរទៅថ្មី។
២ ត្រូវជ្រើសរើសយកជែលដាក់ក្នុងបំពង់ឬកញ្ចប់តូចជំនួសដបធំ ឬទិញជែលក្នុងដបធំដាច់ដោយឡែកពីគ្នាក្នុងដបតូច ដើម្បីយកវាដាក់តាមខ្លួន ដូច្នេះជែលនឹងអស់ក្នុងរយៈពេល ២៨ ថ្ងៃ។
៣ ប្រសិនបើអ្នកគិតថាមិនអាចប្រើជែលបានទាំងស្រុងក្នុងរយៈពេល ២៨ ថ្ងៃ វាជាការប្រសើរក្នុងការជ្រើសរើសកញ្ចប់ដែលបានសង្កត់លើគម្របស្នប់ ឬប្តូរទៅជាថ្នាំបាញ់អាល់កុល ដែលមិនមានគម្របបើកដើម្បីឲ្យជាតិអាល់កុលហួត ឬប៉ះជាមួយខ្យល់ខាងក្រៅ។
៤ កុំទុកជែលអាល់កុលនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ ឬកម្ដៅខ្ពស់ នេះអាចធ្វើឲ្យជាតិអាល់កុលកាន់តែយ៉ាប់យ៉ឺនរហូតដល់មិនអាចសម្លាប់មេរោគបាន។
៥ នៅពេលបញ្ចប់ការលាបជែលឬអាល់កុលនៅលើដៃរបស់អ្នក គួររង់ចាំឲ្យជែលស្ងួតសិន។ វីរុសនឹងស្លាប់ទាំងស្រុង ប្រសិនបើវាស្ងួត។
៦ ប្រើជែលឬអាល់កុលដែលមានកំហាប់ ៧០ភាគរយ ឬច្រើនជាងនេះ។ កត់សំគាល់ផ្នែកម្ខាងនៃកញ្ចប់។
៧ គ្រឿងផ្សំនៅក្នុងជែលអាល់កុលត្រូវតែជា“ អាល់កុលអេទីល” តែប៉ុណ្ណោះ សូមប្រយ័ត្នជែលក្លែងក្លាយដែលនាំមក “ អាល់កុលមេទីល” ត្រូវបានគេប្រើជាគ្រឿងផ្សំ។ ព្រោះវាជាសារធាតុដែលមានជាតិពុលយ៉ាងធ្ងន់ធ្ងរដល់រាងកាយ។ វាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងការប្រើ៕
ប្រែសម្រួល ៖ សាងស្រីល័ក្ខ
ចុចអាន៖កំហុសឆ្គងមួយចំនួននៃការប្រើជែលលាងសំអាតដៃខុស ជាពិសេសក្នុងអំឡុងកូវីដ
ចុចអាន៖រដ្ឋបាលចំណីអាហារនិងឱសថរបស់ ថៃ ប្រាប់តិចនិកទិញអាកុលឬជែលមានគុណភាពខ្ពស់ មិនប៉ះក្លែងក្លាយ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍២ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់