Connect with us

សុខភាព

អ្នកជំងឺកូវីដកម្រិតស្រាលព្យាបាលតាមផ្ទះ ត្រូវធ្វើរឿងទាំងនេះ ដើម្បីថែទាំសុខភាព និងផ្លូវចិត្ត

បានផុស

នៅ

ករណីឆ្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលឱ្យអ្នកជំងឺស្រាលសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីកម្ពុជាតម្រូវឱ្យអ្នកជំងឺកូវីដកម្រិតស្រាលព្យាបាលនៅផ្ទះ?

ប្រភពពីអង្គការ យូនីសេហ្វ បានឱ្យដឹងថា ដើម្បីជួយកាត់បន្ថយបន្ទុកមន្ត្រីសុខាភិបាល និងក្រុមពេទ្យ ​ព្រមទាំងទុកកន្លែងទំនេរសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់។ ការធ្វើបែបនេះ អាចជួយសម្រួលការងារបុគ្គលិកពេទ្យមួយផ្នែកធំ ខណៈអ្នកជំងឺកូវីដស្រាលក៏មានភាពងាយស្រួលផងដែរ ដែលបានស្នាក់ផ្ទះរបស់ខ្លួន។

លក្ខខណ្ឌបែបណា អាចព្យាបាលនៅផ្ទះ?

How best to combat COVID-19 at home | UT Physicians

តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​អនុញ្ញាត​ឲ្យ​ថែទាំ និង​ព្យាបាល​នៅ​ផ្ទះ​បាន លុះ​ត្រា​តែ​អ្នក​ជំងឺ​មាន​លក្ខណៈ ​៥ ​ចំណុច​ដូច​ជា៖

១. មាន​ផ្ទះ​ផ្ទាល់​ខ្លួន មាន​បន្ទប់​សម្រាប់​ដាក់​អ្នក​ជំងឺ​នៅ​ដោយ​ឡែក

២. អ្នក​ជំងឺ​មាន​អាយុ​ក្រោម ៦០​ឆ្នាំ

៣. អ្នក​ជំងឺ​គ្មាន​ជំងឺ​ប្រចាំ​កាយ (លើស​ឈាម ទឹក​នោម​ផ្អែម មហារីក ហឺត ជំងឺ​សួត ជំងឺ​បេះ​ដូង និង​ជំងឺ​សរសៃ​ប្រសាទ)

៤. បាន​ចាក់​វ៉ាក់សាំង ២​ដូស​ត្រឹម​ត្រូវ

៥. ត្រូវ​ព័ទ្ធ​លំនៅឋាន​រយៈ​ពេល ៣២​ថ្ងៃ មិន​ឲ្យ​ចេញ​ចូល​អំឡុង​ពេល​ព្យាបាល​ជំងឺ។

បន្ថែមពីលើនេះ អ្នកជំងឺគួរមានមនុស្សសុខភាពមាំទាំម្នាក់ដើម្បីជួយមើលថែ ប្រសិនត្រូវការអ្វីបន្ទាន់ ឬពេលមានករណីធ្ងន់ធ្ងរណាមួយកើតឡើង។

គួរថែទាំផ្លូវចិត្តបែបណា ក្នុងកំលុងពេលសម្រាកព្យាបាលនៅផ្ទះ?

Quarantine | Quarantined at home? Here's when to seek immediate medical  help | Health Tips and News

ដើម្បីថែរក្សាផ្លូវចិត្តកុំឱ្យទន់ខ្សោយ អង្គការ យូនីសេហ្វ បានផ្ដល់ដំបូន្មានដល់អ្នកជំងឺថា៖

១. រក្សាភាពវិជ្ជមានផ្លូវចិត្តដោយកុំភិតភ័យ កុំតក់ស្លុត និងកុំគិតច្រើន

២. ប្រយ័ត្នអ្វីដែលបានឃើញឬអាន នៅលើប្រព័ន្ធអ៊ីនធើណេត ជាពិសេសព័ត៌មានបំពុល

៣. ជជែកជាមួយសមាជិកគ្រួសារឬមិត្តភក្តិតាមទូរសព្ទ ឬបណ្ដាញទាក់ទងសង្គម

៤. ធ្វើលំហាត់ប្រាណទៀងទាត់ និងចៀសវាងសំកុកកើតទុក្ខ

ក្រៅពីនោះ អ្នកជំងឺនិងអ្នកថែទាំ ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដោយ៖

How much do I need to clean at home? | Folio

-ត្រូវ​ធានាឱ្យបាន​ ធ្វើយ៉ាងណាឱ្យអ្នក​ជំងឺ​បានសម្រាក និងគេងបានគ្រប់គ្រាន់ ញ៉ាំ​អាហារ​មាន​ជីវជាតិ និង​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

-ត្រូវ​ពាក់​ម៉ាស​ពេទ្យ​ជាប់​ជានិច្ច​ពេល​នៅ​បន្ទប់​ជាមួយ​អ្នក​ជំងឺ មានរបាំងមុខទៀតកាន់តែល្អ

-មិន​ត្រូវ​យក​ដៃ​ប៉ះ​ម៉ាស ឬ​មុខ និង​ត្រូវ​បោះ​ម៉ាស​ចោល​ភ្លាម​ក្រោយ​ប្រើ​រួច

-ត្រូវ​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ​នឹង​ទឹក ឬ​ទឹក​អាល់​កុល​សម្លាប់​មេរោគ ពិសេសក្រោយ​ប៉ះពាល់​អ្នក​ជំងឺ ឬ​របស់​របរ​នៅ​ជុំ​វិញ​អ្នក​ជំងឺ មុន​ពេល និង​បន្ទាប់​ពី​រៀប​ចំ​ចម្អិន​អាហារ មុន​ពេល​ញ៉ាំ​អាហារ និង​ក្រោយ​ពេល​ប្រើ​បន្ទប់​ទឹក​រួច

-ត្រូវ​ឲ្យ​អ្នក​ជំងឺ​ប្រើ​ចាន កែវ សម ឬ​ស្លាបព្រា និង​សម្ភារៈ​​ដទៃ ដាច់​ដោយ​ឡែក​ពី​សមាជិក​ផ្សេង

-ត្រូវ​លាង​សម្អាត សម្ភារៈ​អ្នក​ជំងឺ​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាតជាប្រចាំ

-កត់​សម្គាល់​ទីតាំង​នានា​ដែល​អ្នក​ជំងឺ​ប៉ះ​ញឹក​ញាប់ និង​ត្រូវ​ជូត​សម្អាត​សម្លាប់​មេ​រោគ​លើ​ផ្ទៃ​ទាំង​នោះ​ជា​និច្ច

-បើ​អ្នក​ជំងឺ​មាន​អាការៈ​ធ្ងន់ធ្ងរឬពិបាកដកដង្ហើម ទូរសព្ទ​ទៅលេខ ១១៥ ឬ​មន្ទីរពេទ្យ​ជា​បន្ទាន់ដើម្បីសុំជំនួយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ថ្នាំ ៣ មុខនេះ កុំភ្លេច​​ត្រូវ​មាន​ជាប់ខ្លួន​ជានិច្ច បើ​អ្នក​ឆ្លងកូវីដ​កម្រិត​ស្រាល ត្រូវ​ព្យាបាល​នៅ​ផ្ទះ

ចុចអាន៖ អ្នកឆ្លងកូវីដកម្រិតស្រាល ហើយមានលក្ខខណ្ឌប៉ុន្មាននេះ ទើបអាចព្យាបាលនៅផ្ទះបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ៤ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ១១ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ១៩ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម