សុខភាព
ផ្លែសារី ល្អបំផុតសម្រាប់ស្ត្រីពពោះ និងកូនក្នុងផ្ទៃ
ផ្លែសារី មានសុវត្ថិភាពខ្ពស់នៅក្នុងអំឡុងពេលមានគភ៌ ពីព្រោះវាមានកាឡូរីទាប និងមានផ្ទុកសារធាតុចិញ្ចឹមច្រើន។ ដូច្នេះហើយ ម៉ាក់ៗគួរបញ្ចូលផ្លែសារីទៅក្នុងរបបអាហារប្រចាំថ្ងៃ ដោយការញ៉ាំផ្ទាល់ ឬធ្វើជាទឹកក្រឡុកផ្លែសារីជាដើម ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ចំពោះសុខភាពម្ដាយ និងទារកក្នុងផ្ទៃ។
១. ហ្វូឡេត
ពិតណាស់ នៅអំឡុងពេលពពោះ ម៉ាក់ៗត្រូវការហ្វូឡេត (Folate) ឬអាស៊ីដហ្វូលិកយ៉ាងច្រើន ហើយអាហារដែលមានផ្ទុកអាស៊ីដហ្វូលិកនេះមានតិចតួចប៉ុណ្ណោះ ដូច្នេះហើយ ទើបគ្រូពេទ្យភាគច្រើនណែនាំឲ្យស្ត្រីក្នុងវ័យអាចមានកូនបាន ញ៉ាំអាហារបំប៉នដែលផ្ទុកអាស៊ីដប្រភេទនេះជាប្រចាំ។ នៅក្នុងត្រីមាសដំបូងនៃការពពោះ អាស៊ីដហ្វូលិកមានសារសំខាន់ណាស់ ពីព្រោះវាអាចការពារបញ្ហាខូចទ្រង់ទ្រាយខួរក្បាលពីកំណើតរបស់ទារកបាន។ យ៉ាងណាមិញ សម្រាប់ផ្លែសារីមួយផ្លែមានផ្ទុកហ្វូឡេតប្រហែល១៤មីក្រូក្រាម ហើយស្ត្រីពពោះត្រូវការហ្វូឡេត៦០០មីក្រូក្រាមក្នុងមួយថ្ងៃ។
២. វីតាមីន C
ជាមួយគ្នានេះដែរ ផ្លែសារីសម្បូរទៅដោយវីតាមីន C ហើយផ្លែសារីមួយផ្លែមានផ្ទុកវីតាមីន C ប្រហែល១០មិល្លីក្រាម។ ចំពោះស្ត្រីមានផ្ទៃពោះគប្បីទទួលបានវីតាមីន C ប្រចាំថ្ងៃចំនួន៨៥មិល្លីក្រាម និងអ្នកដែលពុំមានទម្ងន់ ត្រូវការវីតាមីននេះចំនួន ៧៥ មិល្លីក្រាម ក្នុងមួយថ្ងៃ។ ពិតណាស់ វីតាមីន C ជួយដល់រាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ដែលវាមានសារសំខាន់យ៉ាងខ្លាំង ជាពិសេសនៅអំឡុងពេលមានគភ៌នេះ។ ម៉ាក់ៗអាចញ៉ាំផ្លែសារីជាមួយអាហារដែលមានជាតិដែកខ្ពស់ដូចជាបាយ សណ្ដែក ឬសាច់ជាដើម ដើម្បីជួយឲ្យរាងកាយរបស់យើងស្រូបយកជាតិដែកបានល្អ។
៣. ជាតិសរសៃ
បន្ថែមពីនេះ ផ្លែសារីគឺជាប្រភពអាហារជាតិសរសៃដ៏ល្អបំផុត ដែលអាចជួយកាត់បន្ថយការទល់លាមក ដែលជារោគសញ្ញាទូទៅរបស់ស្ត្រីពពោះបានយ៉ាងមានប្រសិទ្ធភាព។ ប្រសិនបើម៉ាក់ៗកំពុងតែញ៉ាំអាហារបំប៉នជាតិដែកអំឡុងពេលពពោះនេះ ម៉ាក់ៗគប្បីញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ឲ្យបានច្រើន។ ការញ៉ាំផ្លែសារីទាំងសំបក នឹងធ្វើឲ្យយើងទទួលបានបរិមាណជាតិសរសៃខ្ពស់បំផុត។ យោងតាមUSDA ផ្លែសារីមានផ្ទុកជាតិសរសៃចំនួន៧ក្រាមក្នុងមួយផ្លែ។
៤. កាឡូរី
អំឡុងពេលពពោះ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងការស្រូបយកកាឡូរីទៅក្នុងរាងកាយ ដើម្បីជៀសវាងការឡើងទម្ងន់ជ្រុល ប៉ុន្តែចំពោះផ្លែសារីនេះ គឺពុំបង្កឲ្យមានការកើនទម្ងន់ឡើយ។ ផ្លែសារីមួយផ្លែមានផ្ទុកកាឡូរីចំនួន១៤៣។ ដោយសារតែផ្លែឈើមួយប្រភេទនេះសម្បូរទៅដោយជាតិសរសៃខ្ពស់ ដូចនេះ វាគឺជាអាហារសម្រន់ដែលមានកាឡូរីទាប ដែលអាចផ្ដល់ថាមពលដល់ម៉ាក់ៗពេញមួយថ្ងៃ។ លើសពីនេះ ផ្លែសារីក៏ផ្ទុកកាបូអ៊ីដ្រាតធម្មតាចំនួន២ គឺFructose និងគ្លុយកូសដែលជួយសម្រួលដល់ការរំលាយអាហារ និងផ្ដល់ថាមពលដ៏អស្ចារ្យនៅក្នុងអំឡុងពេលពពោះថែមទៀតផង៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ