កីឡា
រកឃើញជើងខ្លាំងក្នុងការប្រកួតOnline 2021 Korean Ambassador`s Cup Taekwondo Competition
បន្ទាប់ពីដំណើរការប្រកួតរយ:ពេល ១ សប្តាហ៍មក ការប្រកួតOnline 2021 Korean Ambassador`s Cup Tae kwondo Competition បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី០៣កញ្ញា ២០២១ ដោយរកឃើញជើងខ្លាំងតាមវិញ្ញាសានិងប្រភេទខ្សែក្រវាត់។
សម្រាប់វិញ្ញាសាមេគុនឯកត្តជន បុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ ) កីឡាករ ប៊ន បញ្ញា មកពី DAIL (ខេត្ត សៀមរាប)ទទួលបានមេដាយមាសនិង កីឡាការិនី រិទ្ធ ថាវី WONGK WANG ខេត្តបាត់ដំបង ទទួលបានមេដាយមាស។ វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) កីឡាករ សំ ថារ៉ា ទទួលបានមេដាយមាស មកពី NIPES (ខេត្តកណ្តាល) និងកីឡាការិនិ តាំង មួយហៀង ទទួលបានមេដាយមាស THE BEST (ភ្នំពេញ )។
ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ ដាន់ ) កីឡាករ SEM SOKHEANG ទទួលបានមេដាយមាស មកពីសាមគ្គី (ភ្នំពញ) និងកីឡាការិនី HING MONY PANHA ទទួលបានមេដាយមាស មកពី NEW WORLD (ភ្នំពេញ ) និងវិញ្ញាសាមេគុនឯកត្តជនបុរស-នារី មិនគិតអាយុ (Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង)កីឡាករ TOUN NAVUTH ទទួលបានមេដាយមាស មកពី INR (ភ្នំពញ) និងកីឡាការិនី NANG VANNAK ទទួលបានមេដាយមាស មកពីប៉ូលីស(ភ្នំពេញ)។
លោកជ្រិន សុធា អគ្គលេខាធិការតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និង ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងលោកឯកអគ្គរដ្ឋទូតសាធារណ រដ្ឋកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាលោក Park Heung Kyeong ចូលរួមប្រគល់ជយ លាភី និងបិទការប្រកួតOnline 2021 Korean Ambassador`s Cup Taekwondo Competition នៅស្ថាន ទូតកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ឯក អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានធ្វើជារៀង រាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤មក៕
ដោយ ៖ វិសិទ្ធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?