Connect with us

សុខភាព

រដូវភ្លៀងតែងឈឺគ្រុនផ្ដាសាយ ការពារខ្លួនតាមតិចនិកនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

រាងកាយ​របស់​យើង​​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស ក៏​ដូចជា​បាក់តេរី​ ជា​ពិសេស​នៅ​ក្នុង​អំឡុង​រដូវ​ភ្លៀង​នេះ​តែ​ម្ដង​​​ ពីព្រោះ​នៅ​ក្នុង​រដូវ​នេះ វីរុស និង​បាក់តេរី​នៅ​ក្នុង​បរិយាកាស​កើន​ឡើង​ ដែល​ធ្វើ​ឲ្យ​រាងកាយ​ងាយ​នឹង​ឈឺ។ ដោយ​សារ​តែ​សីតុណ្ហភាព​ប្រែប្រួល​ភ្លាម​ៗ ឱកាស​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​​គឺ​ខ្ពស់​បំផុត​​។ ដើម្បី​ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​បង្ការ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​ គ្នា​យើង​គប្បី​អនុវត្ត​តិចនិក​ខាង​ក្រោម​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ​ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​​

គន្លឹះ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចៀស​ជំងឺ​គ្រុន​ផ្ដាសាយ​ គឺ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​រាងកាយ​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ។ អាហារ​ដែល​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​មាន​ដូចជា​បន្លែ ផ្លែឈើ សាច់​គ្មាន​ខ្លាញ់​ ត្រី គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​គោ និង​គ្រាប់​ផ្លែឈើ​ជា​ដើម។

២. វីតាមីន​C

ការ​បញ្ចូល​វីតាមីន​C​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​ ដើម្បី​ការពារ​រាងកាយ​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​។ ការ​ញ៉ាំ​​វីតាមីន​C​ក្នុង​បរិមាណ​​សម​ល្មម​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C​មាន​ដូចជា​ពពួក​ផ្លែ​ក្រូច ផ្លែ​ប៊ឺរី ខាត់ណាខៀវ និង​ដំឡូង​ជា​ដើម។

៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​គ្រប់គ្រាន់​​​អាច​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​គ្រប់​ប្រភេទ​ដែល​បង្ក​ឡើង​នៅ​រដូវ​ភ្លៀង​។ ដូច្នេះ​ហើយ​គ្នា​យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់ យ៉ាង​ហោច​ណាស់​​ឲ្យ​​បាន​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​​ ដើម្បី​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ល្អ​ និង​ឲ្យ​រាងកាយ​អាច​ជួសជុល​ ក៏​ដូចជា​ជំនួស​កោសិកា​​ចាស់ ជាលិកា និង​សាច់ដុំ។

៤. រក្សា​កម្ដៅ​ក្នុង​រាងកាយ

ប្រសិនបើ​យើង​ទទឹក​ភ្លៀង​​រយៈពេល​យូរ​ សីតុណ្ហភាព​រាងកាយ​នឹង​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​គ្រុន​ផ្ដាសាយ​។ ហេតុ​នេះ​ហើយ​ ​យើង​គប្បី​​ជូត​សម្អាត​ខ្លួន​ និង​ផ្លាស់ប្ដូរ​សំលៀកបំពាក់​ភ្លាម​ៗ។

៥. ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​

ក្រៅ​ពី​​រក្សា​សម្ភារៈ​ឲ្យ​ស្អាត​ល្អ​ យើង​ក៏​ចាំបាច់​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​ ដោយ​ការ​លាង​សម្អាត​ដៃ នៅ​ពេល​ត្រលប់​មក​ផ្ទះ​វិញ និង​ងូត​ទឹក​សម្អាត​ខ្លួន​ ប្រសិនបើ​យើង​ប៉ះពាល់​នឹង​អ្នក​ដែល​មាន​ជំងឺ​។ បន្ថែម​ពី​នេះ គ្នា​យើង​ក៏​ត្រូវ​លាង​សម្អាត​ និង​ជូត​ខ្លួន​ឲ្យ​ស្ងួត​ល្អ ក្នុង​ករណី​ដែល​យើង​ប៉ះពាល់​ទឹក​កខ្វក់​នៅ​តាម​ផ្លូវ​។

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម