Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមរួចរាល់ហើយ សម្រាប់ការបើកសាលារៀន ឡើងវិញ

បានផុស

នៅ

ស្របពេលសាលា ដែលយកធ្វើជាមណ្ឌលចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នឹងត្រូវប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តវិញ នៅបំណាច់ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យ បាន​រៀបចំរួចរាល់ហើយ នូវសាលារៀនដែលត្រៀម បើកឲ្យសិស្សចូលរៀនឡើងវិញនោះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យអ្នកព័ត៌មានដឹងថា ខេត្តបន្ទា​យមានជ័យ មានសាលារៀន សរុបចំនួន៥១២សាលា។ ក្នុងនោះមត្តេយ្យសិក្សា មានចំនួន២១ នឹងបើកឡើងវិញចំនួន២ សិក្សាតាមបណ្តុំចំនួន១០ និងតាមអនឡាញចំនួន៩។ សាលាបឋមសិក្សា មានចំនួន៤០៧​ទីតាំង នឹងបើកឡើងវិញ ចំនួន១៥៦សាលា សិក្សាតាមបណ្តុំ ចំនួន១៧០សាលា និងសិក្សាតាមអនឡាញ ចំនួន៩១សាលា។

លោកបានបន្តថា សម្រាប់សាលាមធ្យមសិក្សា មានចំនួន៨៤សាលា នឹងបើកឡើងវិញ ចំនួន១៩សាលា សិក្សា​តាមបណ្តុំ ចំនួន៣៤សាលា និងតាមអនឡាញ ចំនួន៣១សាលា ហើយសាលាដែលរៀនតាម​អន​ឡាញទាំងអស់ ជាទីតាំង នៅមានករណីរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ។

អភិបាលខេត្ត បានឲ្យដឹងបន្ថែមថា ចំពោះសាលា បាននឹងកំពុងប្រើប្រាស់ ជាមណ្ឌលចត្តាឡីស័ក និងកន្លែងសម្រាក​ព្យាបាលនៃអ្នកជំងឺកូវីដ-១៩ តាមការគ្រោងរបស់ខេត្ត នឹងត្រូវប្រគល់ឲ្យខាងសាលាគ្រប់គ្រងវិញ នៅដំណាច់ខែកញ្ញានេះ ព្រោះដោយមានការជួយគាំទ្រ ពីអនុគណៈកម្មការសាងសង់ របស់ក្រុមការងារលោកនាយឧត្ដមសេនីយ៍ ខេង សាមេធ បានសាង់សង់រួចមណ្ឌលព្យាបាល ២កន្លែង និងកំពុងរៀបចំមណ្ឌល​ចត្តា​ឡីស័កមួយទៀត ដែលអាចជំនួសសាលារៀនបាន។

សូមជម្រាបថា នៅខេត្តបន្ទាយមានជ័យ ចំពោះសាលារៀន កំពុងធ្វើជាមណ្ឌលចត្តាឡីស័ក ចំនួន២២កន្លែង និងសាលារៀនមួយចំនួនទៀត ត្រូវបានយកធ្វើជាមណ្ឌលព្យាបាល អ្នកជំងឺកូវីដ-១៩ ខណៈមណ្ឌលព្យាបាលថ្មីធំៗចំនួន២កន្លែង គឺនៅមណ្ឌលព្យាបាល ហ៊ុន សែន ខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ចាប់ផ្ដើមដាក់អ្នកជំងឺវីដ-១៩ អាការៈស្រាល ជាអ្នកជំងឺពលករ និងមណ្ឌលព្យាបាលនៅផ្សារ អឹង វណ្ណម៉ៅ ស្ថិតក្នុងស្រុកមណ្ឌលបុរី សម្រាប់ដាក់អ្នកជំងឺឆ្លងក្នុងសហគមន៍ និងកំពុងរៀបចំមណ្ឌលចត្តាឡីស័កនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានជាង ៣០០០នាក់។

ចំពោះខេត្តបន្ទាយមានជ័យនេះ អត្រានៃការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នារយៈពេលចុងក្រោយនេះ ក៏មានការថយចុះជាបន្តបន្ទាប់ផងដែរ។ ដោយកាលពីថ្ងៃទី១ ខែកញ្ញា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន​១០២​នាក់ និងជាសះស្បើយចំនួន ៨៥នាក់៕

អត្ថបទ៖ ពៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា៥៧ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម១ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម