សុខភាព
សូមប្រយ័ត្ន បាត់បង់សារធាតុរាវក្នុងខ្លួន អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត
ការបាត់បង់សារធាតុរាវក្នុងខ្លួនធ្ងន់ធ្ងរ ដែលយើងអាចហៅបានថា “ស្ហុកកង្វះចំណុះឈាម ឬសារជាតិទឹក (Volemia)” គឺតម្រូវឲ្យមានការសង្រ្គោះជាបន្ទាន់។ ស្ហុករបៀបនេះ យើងអាចដឹងបានតាមរយៈការហូរឈាម ឬការបាត់បង់ជាតិទឹកធ្ងន់ធ្ងរពីក្នុងខ្លួន។
ស្ហុកដែលកើតឡើងដោយការខ្វះចំណុះឈាម ឬសារជាតិទឹកបាន លុះត្រាតែបាត់បង់ឈាម ១/៥នៃទំងន់ខ្លួន ឬក៏ ២០% នៃឈាម ឬជាតិទឹកសរុបនៅក្នុងខ្លួន។
ក) មូលហេតុស្ហុក (Cause Hypovolemic Shock)៖
ស្ហុករបៀបនេះវាស្តែងចេញ ក្រោយពីយើងបាត់សារជាតិរាវ ជាពិសេសឈាមតាមរយៈ
– ការហូរឈាមធ្ងន់ធ្ងរពីកន្លែងដាច់ ឬរបួសខ្ទេចខ្ទាំ
– ការហូរឈាមអាចមាននៅក្នុងៈ ពោះ គ្រឿងក្នុង បែកកូនក្រៅស្បូន(GEU) តាមបំពង់អាហារ ឬតាមទ្វាមាស។
ម្យ៉ាងទៀតស្ហុករបៀបនេះ ក៏អាចកើតឡើងបានដែរ ពេលដែលបាត់ជាតិទឹកក្នុងខ្លួនដូចជាៈ
– ការរាគរូសយូរ និងច្រើនដង ឬក៏ការក្អួតខ្លាំង
– ការរលាកដែលមានទំហំធំ
– ការបែកញើសច្រើនហួសហេតុពេក
ខ) រោគសញ្ញា ( Symptoms of shock hypo volemia)៖
រោគសញ្ញា វាមានការប្រែប្រួលទៅតាមស្ថានភាពធ្ងន់ធ្ងរនៃការបាត់បង់ឈាម និងវត្ថុរាវ។ទោះបីជាយ៉ាងណាក៏ដោយក៏ជំងឺនេះវាអាចមានគ្រោះថ្នាក់ដល់ជីវិត ដែលតម្រូវអោយមានការសង្គ្រោះយ៉ាងទាន់ពេលវេលា។ ការហូរឈាមខាងក្នុងពោះ វាមានការពិបាកមើលសញ្ញាជាងការហូរឈាមចេញក្រៅ។
១. រោគសញ្ញារួមផ្សំនៃស្ហុកនេះមានដូចជាៈ
– វិលមុខ
– ឈឺក្បាល
– ក្អួត
– ស្រេកទឹក
– បែកញើសស្អិត
២. រោគសញ្ញាធ្ងន់ធ្ងរៈ
– ដង្ហើមញាប់
– ញើសស្អិត
– ជីពចរដើរញាប់ ឬខ្សោយជួនចាប់ពុំបាន
– ទឹកនោមតិច
– ខ្សោយ
– ស្រវាំងភ្នែក
– បបូរមាត់ស្វាយ ចុងជើងចុងដៃស្វាយ
– សន្លឹម បាត់បង់ស្មារតី។
គ) ការព្យាបាលបឋម (Emergency care and first aid)៖
ជំងឺនេះបើពុំមានការព្យាបាលទេ វានឹងបណ្តាលអោយអ្នកជំងឺស្លាប់។
ការសង្គ្រោះដំបូងចាំបាច់មានៈ
– ដាក់អ្នកជំងឺសម្រាក ដោយលើកជើងឲ្យខ្ពស់ជាងក្បាល
– ប្រយ័ត្នការលើកដាក់អ្នកជំងឺ បើសង្ស័យវាមានបញ្ហាក្បាល បាក់ក
– រក្សាអ្នកជំងឺឲ្យមានកំដៅធម្មតា ជៀសវាងទុកអ្នកជំងឺក្នុងសីតុណ្ហភាពត្រជាក់ខុសធម្មតា(Hypothermie)
– មិនត្រូវឲ្យជាតិទឹកតាមមាត់នោះទេ
– ដាក់សេរ៉ូម (2 IV fluid) + O2
ឃ) ការព្យាបាលទូទៅ (Hypovolemia Shock Treatment)៖
ក្នុងមន្ទីរពេទ្យ នៅពេលជួបប្រទះអ្នកជំងឺស្ហុកដោយកង្វះឈាម ឬសារធាតុជាតិទឹកនោះការចាំបាច់របស់យើងគឺ ត្រូវផ្តល់ឲ្យនូវវត្ថុរាវ និងផលិតផលឈាមតាមសរសៃ ដើម្បីបង្កើនបានវិញនូវរបត់ឈាមរត់ និងដើម្បីស្ថាបនាការខូចខាតដោយការរបួសប៉ះទង្គិច ឬក៏ដោយសារជំងឺ។
ការសង្គ្រោះ (អាស្រ័យលើស្ថានភាពអ្នកជំងឺ) មានដូចតទៅ៖
– រកផ្លូវចាក់ថ្នាំ ២ធំៗ (2ways fluid)
– អាចបញ្ចូលផ្លាស្មា
– អាចបញ្ចូលផ្លាកែត
– អាចបញ្ចូលគ្រាប់ឈាមក្រហម
– អាចបញ្ចូល សេរ៉ូម (cristalloide)
ស្ហុកដោយសារកង្វះឈាម ជាជំងឺធ្ងន់ធ្ងរអាចបណ្តាលឲ្យអ្នកជំងឺស្លាប់ភ្លាមៗ ដូចនេះ ពេលដែលយើងមិនអាចគ្រប់គ្រងស្ថានការណ៍នៃអ្នកជំងឺបាន ជាពិសេសពេលដែលមានសញ្ញាជីវិតធ្ងន់ធ្ងរ យើងគួរតែបញ្ចូនអ្នកជំងឺឲ្យបានឆាប់រហ័សទៅមន្ទីរពេទ្យ ដែលមានក្រុមគ្រូពេទ្យជំនាញរង់ចាំជួយសង្គ្រោះ៕
អត្ថបទ៖រស្មី
ចុចអាន៖មនុស្សស្លាប់ភ្លាមៗ អាចបណ្ដាលមកពីហេតុផលប៉ុន្មាននេះ
ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង