ព័ត៌មានអន្ដរជាតិ
ប្រជាជនអាហ្វហ្គានីស្ថានដែលចង់ចេញពីប្រទេស មានសង្ឃឹមហើយ!
កាលវិភាគសម្រាប់ការបើកព្រលានយន្តហោះក្រុងកាប៊ុលឡើងវិញ អាចត្រូវបានបង្ហាញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលវានឹងផ្តល់ក្តីសង្ឃឹមដល់ជនជាតិអាហ្វហ្គានីដែលជាប់នៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់។
ថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស Dominic Raab នៅទីក្រុងដូហា, រដ្ឋមន្ត្រីការបរទេសកាតាបាននិយាយថា “យើងកំពុងចូលរួមជាមួយក្រុមតាលីបង់ ដើម្បីកំណត់ពីអ្វីដែលជាគម្លាតនិងហានិភ័យដែលធ្វើឲ្យអាកាសយានដ្ឋានដំណើរការឡើងវិញ”។
លោក Sheikh Mohammed bin Abdulrahman al-Thani បានបន្ថែមថា “យើងនៅតែសង្ឃឹមថា យើងនឹងអាចដំណើរការវាបានឆាប់តាមដែលអាចធ្វើទៅបាន។ សង្ឃឹមថានៅប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងទទួលដំណឹងល្អខ្លះ”។
អ្នកការទូតរូបនេះបន្តថា “វានឹងក្លាយជាសេចក្តីថ្លែងការណ៍ដ៏រឹងមាំ ប្រសិនបើក្រុមតាលីបង់ អាចប្តេជ្ញាចិត្តចំពោះសេរីភាពនៃការបម្លាស់ទី សម្រាប់ប្រជាជនអាហ្វហ្កានីស្ថាន”។
លោក Raab ដែលធ្វើដំណើរទៅមជ្ឈិមបូព៌ាកាលពីយប់ថ្ងៃពុធ ត្រូវបានគេសាកសួរថា តើលោកមានអារម្មណ៍ថា មានកំហុសទេចំពោះការទុកចោលជនជាតិអាហ្វហ្គានីស្ថានដែលបានជួយកងកម្លាំងចក្រភពអង់គ្លេសក្នុងកំឡុងពេលនៃការដាក់ពង្រាយរយៈពេល២០ឆ្នាំមកនេះ។
លោកឆ្លើយថា “ខ្ញុំគិតថា យើងមានអារម្មណ៍ទទួលខុសត្រូវដើម្បីធ្វើឲ្យប្រាកដថា ជនជាតិអង់គ្លេស និងបុគ្គលិកអាហ្វហ្គានីស្ថានដែលនៅសេសសល់ អាចមកចក្រភពអង់គ្លេសបាន។ នោះហើយជាមូលហេតុដែលយើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្វីដែលអាចធ្វើទៅបាននៅអាកាសយានដ្ឋានក្រុងកាប៊ុល”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់