សុខភាព
គ្រូពេទ្យ ៖ ព្យាបាលទាស់ពេលកូនខ្ចី អ្នកម្ដាយដាច់ខាត កុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ
ពេលស្ត្រីកូនខ្ចី គ្រាន់តែមិនស្រួលខ្លួនបន្តិច ចាស់ៗគិតថា ម៉ាក់ៗទាស់សរសៃខ្ចី ហើយខំប្រឹងទៅរកថ្នាំខ្មែរ ថ្នាំបុរាណមកដាំផឹក ដើម្បីកុំឲ្យទាស់ខ្លាំង ខ្លាចប៉ះពាល់ដល់សុខភាពម៉ាក់ៗទើបសម្រាល។ តាមពិតទៅ បើតាមអ្នកជំនាញវេជ្ជសាស្ត្រ គ្មានទេការទាស់ក្រោយសម្រាលកូននោះ ហើយការប្រើថ្នាំបុរាណមកព្យាបាលជារឿងគិតខុសបំផុតដែរ។

លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យពន្យល់ឲ្យដឹងថា ដោយសារតែជំនឿអំពីឱសថផ្សំដោយសត្វព្រៃ ពលរដ្ឋខ្មែរយល់ខុសសម្លាប់សត្វទាំងនោះ យកមកធ្វើថ្នាំព្យាបាលរោគច្រើនប្រភេទ រួមមានថ្នាំការពារមិនឲ្យទាស់ចំពោះស្ត្រីកូនខ្ចី។ ជួនកាល សូម្បីតែអំឡុងពេលពពោះ ម៉ាក់ៗខ្លះផឹកថ្នាំខ្មែរ ដើម្បីកើតកូនមកស្រួល តែវាផ្ដល់ផលប៉ះពាល់ច្រើនវិញដល់សុខភាពម្ដាយ និងគភ៌។
នេះជាជំនឿតៗគ្នាយូរមកហើយ តាមពិតទៅវាមិនមានវិទ្យាសាស្ត្រវេជ្ជសាស្ត្របញ្ជាក់ថា សត្វព្រៃ ឬឫសឈើធ្វើថ្នាំការពារជំងឺអ្វីទេ។ លោកលើកឧទាហរណ៍ថា ពលរដ្ឋខ្លះយកសត្វពង្រូល ពោះប្រម៉ា ឆ្អឹងសត្វទេស សត្វរញីជាដើម យកទៅធ្វើថ្នាំ ប៉ុន្តែ វាគ្រាន់តែជាជំនឿតៗគ្នារបស់មនុស្សតែប៉ុណ្ណោះ មិនមែនជាថ្នាំស្អីនោះទេ។
ផ្ទុយទៅវិញ សត្វព្រៃតែងមានជំងឺជាប់ខ្លួន ហើយវាអាចជាហានិភ័យសម្រាប់សុខភាពមនុស្ស ព្រោះសត្វព្រៃមិនបានចាក់ថ្នាំបង្ការដូចសត្វនៅក្នុងស្រុកទេ បើយើងញ៉ាំទៅវា នឹងបង្កឲ្យប៉ះពាល់ដល់សុខភាពយើងវិញ និងបង្កឲ្យបាត់បង់សត្វព្រៃថែមទៀត។

វេជ្ជបណ្ឌិតដដែលបានឲ្យដឹងថា ស្ត្រីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេងក្រោយសម្រាលកូន ភាគច្រើនបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម មិនមែនមកពីទាស់អីហ្នឹងទេ។ ក្នុងករណីស្ត្រីមិនស្រួលខ្លួន មុនសម្រាលក្ដី ឬក្រោយសម្រាលក្ដី ជម្រើសល្អបំផុតចំពោះសុខភាពនោះ គឺការទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ មានឧបករណ៍ពិនិត្យសុខភាពច្បាស់លាស់៕
ចុចអាន៖ឃើញអាហារចង់តែហូបច្រើន មិនរើសពេល តើគួរដោះស្រាយបែបណា?
ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់