វប្បធម៌ ជំនឿ
ទំនាយសុបិន ដើរជាន់លាមក (អាចម៌) ឬប្រឡាក់តាមខ្លួនប្រាណ ប្រាប់ហេតុឲ្យដឹងអ្វីខ្លះ?
ខេត្តបាត់ដំបង÷ បច្ចុប្បន្ននេះវិទ្យាសាស្រ្តរីកចម្រើន តែជំនឿក៏នៅតែដិតដាមក្នុងផ្នត់គំនិតរបស់ជនជាតិខ្មែរ។ តួយ៉ាងការសុបិន្តដើរជាន់លាមក (អាចម៌) ឬប្រឡាក់តាមខ្លួនប្រាណ ខ្មែរយើងដែលមានជំនឿនឹងគិតថា អាចនឹងមានហេតុការណ៍ផ្សេងៗកើតឡើង។
បើតាមការស្រាវជ្រាវនៅក្នុងតម្រាបុរាណឈ្មោះថា (ទំនាយនិមិត្តព្រហ្មជាតិច្បាប់ពលរដ្ឋ) បានទស្សទាយថាមនុស្សប្រុសស្រីឯណាសុបិន្តថាខ្លួនបានជាន់លាមក (អាចម៌) ឬលាមកប្រឡាក់តាមរាងកាយ សុបិន្តនេះប្រាប់ហេតុឱ្យដឹងថា អ្នកនឹងជួបប្រសព្វជោគលាភប្រាក់ឬរបស់របរផ្សេងគួរជាទីគាប់ចិត្ត។ ទំនាយក្នុងគម្ពីតម្រា ក៏ប្រាប់ទៀតថាមនុស្សប្រុសស្រីណាដែលសុបិន្តបែបនេះ បើផ្សងលេខឆ្នោតអាចត្រូវលាភធំ។
តាមជំនឿជនជាតិខ្មែរ សុបិន្តក៏ជាហេតុឱ្យមនុស្សយើងម្នាក់ៗ ដឹងអំពីគ្រោះកាចឬលាភកើតឡើង ដែលត្រូវការពារមុនទើបជាការប្រសើរ។
កម្ពុជាថ្មី នឹងមាននាំជំនឿសុបិន្តជាច្រើនទៀតបង្ហាញជូនបងប្អូនបានយល់និងជ្រាបបន្ត តាមក្បូនតម្រាពីបុរាណ ដើម្បីជាចំណេះដឹងសម្រាប់បងប្អូនអាចសិក្សាស្វែងយល់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី