ព័ត៌មានជាតិ
នាយ ក្រិន ស្រាយមន្ទិលរឿងចាយលុយទិញដី ទិញផ្ទះខ្ទង់រាប់ម៉ឺនដុល្លារ
ភ្នំពេញ៖ តារាកំប្លែងនាយ ក្រិន បានចេញមុខបកស្រាយភ្លាមៗ បន្ទាប់ពីមានមន្ទិលជាច្រើនពីសំណាក់មហាជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមថាខ្លួនបានដើររកទិញដីទិញផ្ទះកាលពីប៉ុន្មានថ្ងៃមុននេះ។
ការចេញមុខស្រាយរបស់នាយ ក្រិន នេះដែរស្របពេលដែលមានការចែករំលែករូបភាពរបស់ខ្លួនកំពុងឈរនៅមុខផ្ទះសាងសង់នៅក្នុងបុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ដល់អ្នកគាំទ្រដោយនឹកស្មានថានាយក្រិនបោះទុនទិញផ្ទះរស់នៅ។
តារាកំប្លែងមាឌល្អិតនាយ ក្រិន បានបញ្ជាក់ប្រាប់ដូច្នេះថា ពុំមែនជាការពិតនោះទេគឺគ្រាន់តែការយល់ច្រឡំប៉ុណ្ណោះ។ មកទល់ពេលនេះលោកគ្មានអ្វីឱ្យសេះសល់ទេ ខណ:ជីវភាពរស់នៅសព្វថ្ងៃកំពុងជួបការលំបាកក្រោយហាងត្រូវបិទទ្វារ ព្រោះក្ស័យធន់និងមានទំនូលខុសត្រូវមើលថែកូន៣នាក់ ដែលម្តាយបោះបង់ចោល។
នាយ ក្រិន បានបន្ថែមថា ខ្លួនមិនបានដើរទិញផ្ទះ ឬទិញទិញដីអ្វីឡើយ ពោលលោកមិនមានលទ្ធភាព។ គេចាំថាតារាកំប្លែងមាឌល្អិតអភ័ព្វស្នេហ៍លោក ទេស សុជន ហៅនាយ ក្រិន បន្ទាប់ពីធ្លាក់ខ្លួនឈឺរហូតមកទល់ពេលនេះ អាជីពសិល្ប:របស់នាយហាក់បាត់ដំណឹងសូន្យឈឹងតែម្តង។
មហាជននិងអ្នកគាំទ្រកត់សម្គាល់ថា ការបាត់ដំណឹងពីសិល្ប:របស់នាយ ក្រិន ចាប់តាំងពីនាយជួបរឿងអកុសលត្រូវភរិយាលួចផិតក្បត់មានសហាយស្មន់ រហូតឈានដល់ផ្លូវលែងលះគ្នា។ មិនតែប៉ុណ្ណោះអាជីពបើកហាងរបស់នាយ ក្រិន ក៏ត្រូវបានបិទទ្វាទាំងស្រុងព្រោះក្ស័យធន់៕
អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ