Connect with us

ព័ត៌មានជាតិ

ធ្វើតេស្តរហ័សទ្រង់ទ្រាយធំ ជាលើកទី២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី ក្រោមឱវាទទាំងនៃក្រសួង​ឧស្សាហកម្ម

បានផុស

នៅ

ថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទ ទីស្ដីការក្រសួងមន្ត្រី តាម​មន្ទីរ រាជធានី​ខេត្ត និង​អង្គភាព​ចំណុះ រួមមាន អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សៀមរាប និង​មន្ត្រី​រដ្ឋាករទឹក​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត សរុប​ចំនួន​ប្រមាណ​ជាង៣ពាន់​នាក់​កន្លងមកនេះ​រួចមក ក្រសួង​បាន​បន្ត​អនុវត្ត យុទ្ធនាការដូចគ្នា ក្នុង​លក្ខណៈ​ទ្រង់ទ្រាយធំ ជា​លើកទី២ ដើម្បីតាមដាន​ស្ថានភាព​សុខភាព​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ទាំងអស់ នា​ថ្ងៃ​ម្សិល​មិញ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​ឧស្សាហ​កម្មបាន​ឲ្យ​ដឹង​ថា ដោយ​អនុលោម​ទៅតាម​គោលការណ៍​ណែនាំ​ទូទៅ​របស់​រាជរដ្ឋាភិបាល ​ស្តីពី​ការគ្រប់គ្រង​និង​ការ​ធ្វើតេស្ត​រហ័ស រក​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ដែលជា​យុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និង​ការ​គំរាមកំហែង​ នៃមេរោគ​កូ​វីដ​-១៩ និង​មេរោគ​បំប្លែង​ថ្មី Delta តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​ ឲ្យ​បានឆាប់រហ័ស និង​ទាន់ពេល​ដើម្បី​ចូលរួម​ប្រយុទ្ធ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ សំដៅ​គ្រប់ គ្រងឲ្យ​បាន​នូវ​ការឆ្លង​រាលដាល​ទៅ​ក្នុង​សហគមន៍ ការ​ឈាន​ទៅ​កាត់​ផ្តាច់​ខ្សែ​បណ្តាញ​ចម្លង និង​ឈាន​ទៅ​ដល់​ការ​ដាក់​ឲ្យ​ដំណើរការ​ពេញលេញ​ជាប​ណ្តើ​រៗ នូវសកម្មភាពសេវាកម្ម ផលិតកម្ម និង​សកម្មភាពសង្គម-​សេដ្ឋកិច្ចផ្សេងទៀត តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែលកំពុង​មានការ​រឹតត្បិត។

​គួរ​បញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រោម​ការដឹកនាំរបស់ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែល​ឯកឧត្តម​តែងតែ​គិតគូរ​ជាប្រចាំ​ចំពោះ​សុខទុក្ខ និង​សុខុមាលភាពរបស់​មន្ត្រីក្រោមឱវាទ តាម​គ្រប់​មធ្យោបាយ។

ជាក់ស្តែង ដូចជា លោក​ទេសរដ្ឋមន្ត្រី បាន​ធ្វើ​ការកោះប្រជុំ​ជាប្រចាំ ក្នុង​មួយ​សប្តាហ៍​ម្តងតាម​ប្រព័ន្ធអន​ឡាញ ស្តីពី ស្ថានភាពកូ​វីដ​នៅ​កម្ពុជា ដើម្បីស្តាប់​របាយការណ៍ និង​ដាក់ចេញនូវ​វិធានការ​ជាក់ស្តែង ជា​បន្តបន្ទាប់មានដូចជា៖ ​ការបាញ់​អាល់កុល​សម្លាប់​មេរោគ -ការបំពាក់​ឧបករណ៍ស្កេ​ន និង​បាញ់​អាល់កុល​គ្រប់​ច្រកចេញចូល -​ការអនុវត្ត​ស្កេ​ន QR Code -​ការដាក់​វេន​ធ្វើ​ការ​របស់​មន្ត្រី ​-​វិធានការ នៃ​លំហូរ​ឯកសារ​ – ការអនុវត្ត​របប​ប្រជុំ ឬ​សិក្ខាសាលា​តាម​ប្រព័ន្ធ អន​ឡាញ -​ការបង្កើតក្រុម​ការ ងារពិសេសឆ្លើយ​តបរហ័ស (Hotspot)​ដើម្បី​ដឹកនាំចាត់ចែង និងតាមដានស្ថានភាពកូ​វីដ​នៃ​មន្ត្រីក្រោមឱវាទក្រសួង -​ការ​គិតគូរការឧបត្ថម្ភ ទឹកប្រាក់​និង​គ្រឿងឧបភោគ​-​បរិភោគដល់​មន្ត្រីរាជការ ក្រោម​ឱវាទ ដែល​ស្ថិតក្នុង​តំបន់​ក្រហម តំបន់បិទ​ខ្ទប់ និង​មន្ត្រីដែលមាន​វិជ្ជមាន​កូ​វីដ​១៩ជា​ដើម។ ក្រៅពីនោះ ដោយ​ទទួលបាន​ជំនួយ​ពី​ប្រភព​ផ្សេងៗ បូក​និង​ជំនួយ​ផ្ទាល់​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត និង​លោកជំទាវ គឺ​បាន​ឧបត្ថម្ភជា​ម៉ាស ជា​អាល់កុល ជា​ថវិកា និង​គ្រឿងឧបភោគ-​បរិភោគ ដល់​តំបន់​គោលដៅ​មួយចំនួន ដូចជា សាលា​រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្តកំពត និង​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ជា​ដើ​ម ផងដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម