Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កំពុង​សាងសង់ស្ថានីយ៍បូមទឹកបឹងទំពុន អ្នក​ជិះតាមផ្លូវ ៣៧១ ត្រូវរកផ្លូវវាង

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់ស្ថានីយ៍បូមទឹកបន្ថែមជំហានទី២ ដែលបំពាក់ម៉ូទ័រខ្នាតធំទំហំអង្កត់ផ្ចិត ១.៥ម ចំនួន ១គ្រឿង និងទំហំអង្កត់ផ្ចិត ១.២ម ចំនួន ២គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានីយ៍បូមទឹកបឹងទំពុន នឹងក្លាយជាស្ថានីយ៍បូមទឹកធំជាងគេដែលមានសមត្ថភាពបូមទឹកសរុប ៣៣មែត្​រគូបក្នុង១វិនាទី ហើយក៏ជាស្ថានីយ៍បូមទឹកដែលបំពាក់ម៉ូទ័រខ្នាតធំជាងគេក្នុងរាជធានីភ្នំពេញ (អង្កត់ផ្ចិត ១.៥ម បរិមាណបូមទឹកបាន ៦ម៉ែត្រគូបក្នុង១វិនាទី ក្នុង១គ្រឿង)។

ការដ្ឋាន នឹងរៀបចំជីកកាត់ទទឹងផ្លូវលេខ ៣៧១ ដើម្បីដាក់បំពង់ខ្នាតធំចំនួន ៣ខ្សែ។ ដើម្បីចៀសវាងកកស្ទះចរាចរ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវលេខ ៣៧១ សូមមេត្តាពង្វាងចរាចរពីទីតាំងការដ្ឋានចាប់ពីថ្ងៃច័ន្ទទី ៦ខែកញ្ញា វេលាម៉ោង ៨ព្រឹកតទៅ ដល់ថ្ងៃទី ៥វិច្ឆិកា ឆ្នាំ២០២១។

ក្នុងរយៈពេលសាងសង់នេះ ការដ្ឋាននឹងរៀបចំផ្លូវចរាចរបណ្តោះអាសន្នទៅមកសម្រាប់រថយន្តតូច-ម៉ូតូ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះប៉ុណ្ណោះ៕

អានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៩ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម