ព័ត៌មានអន្ដរជាតិ
ទាហានអះអាងដណ្តើមបានអំណាចប្រទេសហ្គីណេដោយរដ្ឋប្រហារ
វាសនារបស់ប្រធានាធិបតីប្រទេសហ្គីណេ លោក Alpha Condé មិនច្បាស់លាស់ឡើយ បន្ទាប់ពីមានវីដេអូមួយបង្ហាញឲ្យឃើញលោកត្រូវបានទាហាននៅជុំវិញដែលត្រូវបាននិយាយថា ពួកគេបានកាន់កាប់អំណាច។
ពួកគេបានលេចមុខលើកញ្ចក់ទូរទស្សន៍ជាតិដោយបានអះអាងថា បានរំលាយរដ្ឋាភិបាល។ ទោះបីជាយ៉ាងណា ក្រសួងការពារជាតិបាននិយាយថា ការប៉ុនប៉ងចូលកាន់អំណាចត្រូវបានរារាំងដោយកម្លាំងការពាររបស់ប្រធានាធិបតី។

ហេតុការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីមានការផ្ទុះអាវុធទ្រង់ទ្រាយធំនៅជិតវិមានប្រធានាធិបតីក្នុងរដ្ឋធានី Conakry។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងសហភាពអាហ្វ្រិកបានថ្កោលទោសរដ្ឋប្រហារជាក់ស្តែង និងបានទាមទារឲ្យដោះលែងលោកប្រធានាធិបតី Condé ជាបន្ទាន់។
ប្រទេសហ្គីណេស្ថិតនៅ អាហ្វ្រិកខាងលិច សំបូរធនធានធម្មជាតិ ប៉ុន្តែជាច្រើនឆ្នាំកន្លងទៅ ចលាចល និងការគ្រប់គ្រងប្រទេសមិនបានល្អបានធ្វើឲ្យក្លាយជាប្រទេសក្រីក្របំផុតក្នុងពិភពលោក។
សុន្ទរថកាលើកញ្ចក់ទូរទស្សន៍មានទាហាន៩នាក់ដែលមិនបញ្ចេញឈ្មោះ កាន់ទង់ជាតិពណ៌ក្រហម មាស និងបៃតង ដែលបាននិយាយថា ពួកគេឡើងកាន់អំណាចដោយសារអំពើពុករលួយរាលដាល ការគ្រប់គ្រងប្រទេសមិនបានល្អ និងភាពក្រីក្រ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ