Connect with us

ព័ត៌មានជាតិ

កូន​ខ្មែរ​ស្វែង​យល់​ឲ្យ​ច្បាស់ អតីត​​រាជធានី​​ឥសាន្ត​បុរៈ​​បន្សល់ទុក​ប្រាសាទ​បុរាណ​ជាង ៤០០ កន្លែង

បានផុស

នៅ

ខេត្ត​កំពង់ធំ​ជា​អតីត​រាជធានី​បុរាណ ដែល​ដូនតាខ្មែរ​ជំនាន់ដើម​បាន​សាងសង់​​សំណង់​ប្រាសាទជាច្រើន​ ជា​តឹកតាង​បញ្ជាក់​ពីការ​​កំណកំណើត​ទឹកដី​រាប់​ពាន់ឆ្នាំ​មុន។ បើ​តាម​អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា នៅទូទាំង​ខេត្ត​កំពង់ធំ​នៅ​សេសសល់​សំណង់​ប្រាសាទ​បុរាណ​ចំនួន ៤២១ កន្លែង​ទាំង​តូច​ទាំង​ធំ និង​មានប្រាសាទ​ថ្មីៗ​មួយ​ចំនួន​ទៀត ត្រូវ​បានក្រុមអ្នក​ស្រាវជ្រាវ​កកាយ​រកឃើ​ញបន្ត​បន្ទាប់។

ក្រៅ​ពី​ប្រាសាទ​បុរាណ​អាយុកាល​រាប់​សតវត្ស នៅ​មាន​ស្ថានីយ​បុរាណ​ជា​ច្រើន​ទៀត​បញ្ជាក់​ពី​ភាព​ថ្កុំថ្កើង​នៃ​ទឹកដី​អតីត​រាជធានី​ឥសាន្តបុរៈ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ឺន សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ទូទាំង​ខេត្ត​កំពង់ធំ​មាន​ប្រាសាទ​បុរាណ​សរុប​ចំនួន ៤២១ ប្រាសាទសាងសង់​​តាំង​ពី​សតវត្ស​ទី ៦ ​​អំពី​ឥដ្ឋ ថ្ម​ភក់ ថ្ម​បាយ​ក្រៀម។ ប្រាសាទ​ខ្លះ​នៅ​សល់​រូបរាង ​ខ្លះ​មានការ​ខូចខាតសល់​​តែ​គ្រឹះ​ប៉ុណ្ណោះ។ ​

ប្រាសាទ​ច្រើន​រាប់​រយ​នេះ បើ​តាម​មន្រ្តី​ជំនាញ​ផ្នែក​វប្បធម៌​រូប​នេះ មាន​ប្រាសាទ​តិច​តួច​ប៉ុណ្ណោះ​ដែល​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ស្គាល់។

លោក​ថា ប្រាសាទ​សំបូរ​ព្រៃគុក ជា​ក្រុម​ប្រាសាទ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​ប្រាសាទ​សរុប ២៩៣ ប្រាសាទ មាន​អាយុ​ជាង​១៤០០ឆ្នាំ។ ដោយ​ឡែ​ក​ថ្មីៗ​នេះ​ក្រុម​អ្នក​ជំនាញ​បុរាណ​បាន​រុករក​ឃើញ​គ្រឹះ​ប្រាសាទ​ថ្មីៗ​មួយ​ចំនួន​ទៀត នៅ​តំបន់​សំបូរ​ព្រៃគុក។

ក្នុង​ចំណោម​ប្រាសាទ​ជាង ៤០០ នៅ​ទូទាំង​ខេត្ត​កំពង់ធំ ប្រាសាទ​ដែល​នៅសល់​រូបរាង​ពី​៤០ ភាគរយ ទៅ ៨០ ភាគរយ​ មាន​​ជាង ៦០ ប្រាសាទ ក្រៅពីនោះ​មានការ​ខូចខាត​ច្រើន ហើយ​ខ្លះ​នៅ​សល់​តែ​គ្រឹះប៉ុណ្ណោះ។

​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តកំពង់ធំបានបន្ត​ទៀត​ថា  ក្រៅ​ពី​ប្រាសាទរាប់រយ នៅ​មាន​សំណង់​បុរាណ​ជាច្រើន​ទៀត​ដូចជា ទួល​បុរាណ​ចំនួន ៣៨៩ កន្លែង ព្រះវិហារ​បុរាណ ៣៦ កន្លែង សន្លុង​ស្ល​ដែក​បុរាណ ២០ កន្លែង ស្ពាន​បុរាណ ០១ កន្លែង និង​ផ្ទះ​បុរាណ ២៨៩ កន្លែង។

យោង​តាម​ឯកសារ​របស់​មន្ទីរ​វប្បធម៌​ ​និង​វិចិត្យ​សិល្បៈ​ខេត្តកំពង់ធំ​ដែលក្រុមការងារ​កម្ពុជាថ្មី​​ទទួល​បាន​ ប្រាសាទ​ទាំង ៤២១ នៅ​ទូទាំង​ខេត្ត​កំពង់ធំ មាន​នៅស្រុក​ចំនួន ០៩។

ស្រុក​បារាយណ៍៖

-ប្រាសាទ​មាន​រូបរាង ២

-ប្រាសាទ​បាក់បែក ៦

-សរុប ៨

ស្រុក​តាំងគោក៖

-ប្រាសាទ​មានរូបរាង ៤

-ប្រាសាទ​បាក់បែក ៦

-សរុប ១០

ស្រុក​សន្ទុក៖

-ប្រាសាទ​មានរូបរាង ២

-ប្រាសាទ​បាក់បែក ១៩

-សរុប ២១

ក្រុង​ស្ទឹងសែន៖

-ប្រាសាទ​មានរូបរាង ១

-ប្រាសាទ​បាក់បែក ៣

-សរុប ៤

ស្រុកស្ទោង៖

-ប្រាសាទមានរូបរាង ៤

-ប្រាសាទបាក់បែក ៣៣

-សរុប ៣៧

ស្រុកកំពង់ស្វាយ៖

-ប្រាសាទមានរូបរាង ១

-ប្រាសាទបាក់បែក ១៧

-សរុប ១៨

ស្រុកប្រាសាទសំបូរ៖

-ប្រាសាទមានរូបរាង ៨៨

-ប្រាសាទបាក់បែក ២១២

-សរុប ៣០០

ស្រុកប្រាសាទបល្ល័ង្ក៖

-ប្រាសាទ​មានរូបរាង ១

-ប្រាសាទបាក់បែក ៩

-សរុប ១០

ស្រុកសណ្តាន់៖

-ប្រាសាទមានរូបរាង ៣

-ប្រាសាទ​បាក់បែក ៨

-សរុប ១១

លម្អិត​ឈ្មោះ​ប្រាសាទ​ទាំង ៤២១ នៅ​ខេត្តកំពង់ធំ កម្ពុជា​ថ្មី​នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម